• អាជ្ញាធរខណ្ឌចំការមន អំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះចាក់ចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

    (ភ្នំពេញ)៖ លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះចាក់ចាក់វ៉ាក់សាំង ដេីម្បីការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

    ការអំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះដេីម្បីចាក់វ៉ាក់សាំងរបស់អាជ្ញាធរខណ្ឌចំការមន បានធ្វើឡើងនៅក្នុងឱកាសលោកស្រីបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលសង្កាត់ផ្សារដើមថ្កូវ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

    លោកស្រីអភិបាលរងខណ្ឌចំការមន បានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលរស់នៅផ្ទះជួល ហើយមិនទាន់បានចាក់វ៉ាក់សាំងត្រូវអនុវត្តដូចតទៅទី១៖ គឺសុំឱ្យចុះឈ្មោះតាមរយៈម្ចាស់ផ្ទះរឺបន្ទប់ជួល នៅពេលអាជ្ញាធរភូមិយកបញ្ជីចុះឈ្មោះទៅស្រង់ឈ្មោះ ដោយការបំពេញ ត្រូវមានភ្ជាប់ថ្ងៃខែឆ្នាំកំណើត ភេទ និងលេខទូរស័ព្ទ និងទី២៖ ចំពោះអ្នកដែលមិនមានអត្តសញ្ញាណបណ្ណ គឺត្រូវមានសំបុត្រកំណើត និងត្រូវភ្ជាប់រូបថត ២សន្លឹក យកទៅសាលាសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ចាក់វ៉ាក់សាំង ហើយចំពោះអ្នកដែលមិនមានឯកសារបញ្ជាក់អ្វីទំាងអស់ ក៏ត្រូវមានរូបថត២សន្លឹក ដើម្បីចុះឈ្មោះផងដែរ។

    លោកស្រី កែវ សាម៉ុល បានបញ្ជាក់ថា ការទៅចុះឈ្មោះ ត្រូវទៅឱ្យបានមុនថ្ងៃទី៨ ខែឧសភា ដើម្បីអាជ្ញាធររៀបចំជូនឱ្យបានទាន់ពេលវេលា ពីព្រោះរយៈពេលនៃការចាក់វ៉ាក់សាំង គឺមានរយៈពេល១៤ថ្ងៃ។ លោកស្រីបានបន្ថែមថា ចំពោះការចាក់វ៉ាក់សាំងទី១ ត្រូវមានឯកសារដែលបានបំពេញហើយរួចជាស្រេច, ទី២ ត្រូវមានលិខិតអញ្ជើញ និងទី៣ ត្រូវមានលេខរៀងដែលត្រូវចាក់។ ចំពោះអ្នក ដែលអត់មានលក្ខខណ្ឌទំាង៣នេះ គឺអត់អាចចាក់បានទេ ឬរង់ចាំថ្ងៃក្រោយបន្តបន្ទាប់ទៀត។

    គួរបញ្ជាក់ថា អំណោយដែលអាជ្ញាធរខណ្ឌនាំចែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ មានចំនួន២៥៦គ្រួសារ ហើយអំណោយដែលចែកជូនដោយក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាមមី ០១កេស និងត្រីខ ០១យួរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ