• ថៃ៖ មនុស្ស១,៥៨៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១៥នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺនេះសរុប ១,៥៨៣នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ១៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

    នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៥៨៣នាក់ខាងលើនេះ មានតែ ៤នាក់ប៉ុណ្ណោះជាករណីជាករណីនាំចូលពីបរទេស ហើយក្រៅពីនោះ ៤១៧នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៣៨នាក់នៅខេត្តសាមុតប្រាកាន និង ១៣១នាក់នៅខេត្តឈុនបុរី ខណៈតំបន់ទាំងបីនេះ នៅតែកំពុងរងការរាតត្បាតដោយ COVID-19 ខ្លាំងក្លាជាងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ។

    គិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុប ៦៥,១៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២០៣នាក់ និងជាសះស្បើយវិញ ៣៦,២៥៤នាក់ ខណៈអ្នកជំងឺរហូតដល់ ២៨,៦៩៦នាក់កំពុងសម្រាកព្យាបាល។ ប្រទេសថៃក៏ទើបតែបានប្រកាសអនុញ្ញាត ឲ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងបង្ការ COVID-19 ពីបរទេសផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការផ្តល់សេវាចាក់ជូនប្រជាជន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ