• អត្តពលិកទាំងអស់ នឹងត្រូវធ្វើតេស្តរក COVID-19 ជាប្រចាំថ្ងៃ អំឡុងពេលព្រឹត្តិការណ៍ Tokyo Games

    (ជប៉ុន)៖ ក្រុមអត្តពលិក និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងពួកគេ នឹងត្រូវធ្វើតេស្តរកមេរោគ COVID-19 ជារៀងរាល់ថ្ងៃ នៅអំឡុងពេលព្រឹត្តិការណ៍ Tokyo Olympic Games នាប្រទេសជប៉ុន, នេះបើតាមអ្នករៀបចំកម្មវិធី បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

    ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមាន «កិច្ចប្រជុំ៥ភាគី» ដែលចូលរួមដោយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach, ប្រធានគណៈកម្មាធិការរៀបចំ Tokyo 2020 លោកស្រី Seiko Hashimoto, តំណាងរដ្ឋាភិបាលក្រុង Tokyo, រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ។

    ភាគីទាំង៥ បានធ្វើការប្រកាស ស្តីពីការកែសម្រួលសៀវភៅបញ្ជី, ដែលបានបន្ថែមនូវវិធានការថ្មីមួយចំនួន ដែលត្រូវប្រតិបត្តិដោយអ្នកគ្រប់គ្នា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Tokyo Games អំឡុងពេលស្នាក់នៅជប៉ុន។

    វិធានការមួយចំនួន ក្នុងចំណោមវិធានការសំខាន់បំផុត ដែលព្រមព្រៀងដោយភាគីទាំង៥នោះ ក្នុងនោះរួមទាំងហាមឃាត់អ្នកចូលរួម ពីការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការទទួលទានអាហារ នៅភោជនីយដ្ឋានសាធារណៈផងដែរ។

    នៅក្នុសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងដែរថា ការសម្រេចចិត្ត ទៅលើចំនួនអ្នកទស្សនាក្នុងស្រុក ដែលនឹងអនុញ្ញាតឲ្យចូលក្នុងទីលានប្រកួតនោះ នឹងត្រូវធ្វើឡើងនៅខែមិថុនាខាងមុខ។ ការសម្រេចនេះ ដំបូងឡើយគ្រោងនឹងធ្វើឡើង នៅចុងខែមេសានេះ ប៉ុន្តែដោយសារជប៉ុនថ្មីៗនេះ កំពុងទទួលរងរលកទី៤នៃ COVID-19, វាបានធ្វើឲ្យមិនអាចសម្រេចបាននោះទេ ពីចំនួនអ្នកទស្សនា ដែលនឹងត្រូវអនុញ្ញាតឲ្យចូលរួម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ