• កំពូលតារាសម្តែង The Rock ក្លាយជាបុគ្គលទទួលបានប្រាក់ចំណូលច្រើនបំផុត ពី «Instagram»

    (អាមេរិក)៖ កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក Dwayne Johnson ហៅ «The Rock» ត្រូវបានរាយការណ៍មកថា ក្លាយជាបុគ្គលម្នាក់ ដែលទទួលបានប្រាក់ចំណូលច្រើនបំផុត ពីបណ្តាញសង្គមយក្យ «Instagram» ខណៈលោករកបានរហូតដល់ទៅ ជាង១លានដុល្លារអាមេរិក ត្រឹមការបង្ហោះប្រម៉ូតផលិតកម្មម្តងៗ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Boss Hunting។

    បណ្តាញសង្គម Instagram របស់តារាសម្តែង The Rock បច្ចុប្បន្នមានចំនួនអ្នក Follow រហូតដល់ទៅ ២៣១លាននាក់។ លោកត្រូវបានគេដឹងថា រកប្រាក់បានរហូតដល់ទៅ ១,០១៥,០០០ដុល្លារអាមេរិក សម្រាប់ការបង្ហោះប្រម៉ូតផលិតផលម្តងប៉ុណ្ណោះ។ ក្រៅពីប្រភពចំណូលដែលបានពីបណ្តាញសង្គម Instagram មួយនេះ តារាវ័យ៤៨ ឆ្នាំ The Rock ក៏រកចំណូលបានយ៉ាងសន្ធឹកសន្ធាប់ពីវិស័យផ្សេងៗទៀងផងដែរ រហូតធ្វើឲ្យលោកក្លាយជាតារាប្រុស រកចំណូលបានច្រើនបំផុតលើពិភពលោក ទោះក្នុងបរិបទកូវីដ-១៩ក្តី។

    តាមការចេញផ្សាយរបស់សារព័ត៌មាន BBC នាពេលថ្មីៗនេះបានឲ្យដឹថា កំពូលតារាសម្តែងក្នុងរឿង «Fast and Furious» Dwayne Johnson ហៅ «The Rock» រកចំណូលបានរហូតដល់ទៅ ៨៧.៥លានដុល្លារក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

    គួរជម្រាបថា នាពេលថ្មីៗនេះ បណ្តាញសង្គមយក្ស Instagram ទើបតែធ្វើការប្រកាសពីការបន្ថែមនូវមុខងារថ្មីមួយទៀត ដែលមានឈ្មោះថា «Marketplace» ដែលជួយផ្ដល់នូវភាពងាយស្រួល ដល់ម្ចាស់ផលិតផល ឬ Influencers អាចធ្វើការប្រម៉ូលផលិតផល។ ហេតុនេះហើយ វាជាពេលវេលាកាន់តែអស្ចារ្យសម្រាប់ តារាល្បីៗដូចជា The Rock និង Influencers ល្បីៗដែលមានចំនួន Follow ផ្សេងទៀត កាន់តែរកចំណូលបានច្រើនបន្ថែមទៀត ពីបណ្តាញសង្គមមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ