• Man City វាយបកឈ្នះ PSG ២-១ វិញក្នុងវគ្គទី២ មានសង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រ UCL

    (ប៉ារីស)៖ Manchester City របស់អង់គ្លេសបានធ្វើការវាយបកយកជ័យជម្នះ ២-១ វិញក្នុងវគ្គទី២ ទៅលើក្រុមម្ចាស់ផ្ទះ Paris Saint-Germain សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ធ្វើឲ្យពួកគេមានសង្ឃឹមច្រើនឡើងវគ្គផ្តាច់ព្រ័ត្រ មុនពេលបញ្ចប់ជើងទី២ សប្តាហ៍ក្រោយនៅទឹកដី Etihad។

    ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ ក្រុមម្ចាស់ផ្ទះ PSG បានបើកការនាំមុខ ១គ្រាប់មុនតាំងពីនាទី១៥ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Marquinhos នៅពេលដែលមិត្តរួមក្រុម Angel Di Maria លើកបាល់ចេញពីជ្រុង នៅមុនពេល Kevin De Bruyne រកគ្រាប់តាមបានស្មើវិញនៅនាទី៦៤ ពីការបញ្ជូនរបស់ Zinchenko។

    ការប្រកួតដ៏ស្វិតស្វាញនេះបានបន្តរហូតដល់នាទី៧១ ទើបកីឡាករខ្សែបម្រើអាល់ហ្សេរី Ryad Mahrez ធ្វើបានសម្រេចគ្រាប់ជ័យជម្នះដោយការទាត់បាល់ free-kick ចូលទីយ៉ាងស្អាត នៅពេលកីឡាករចាំទី Keylor Navas មិនអាចជួយសង្រ្គោះបានឡើយ។

    តាមរយៈលទ្ធផលឈ្នះក្រៅដី ២-១ នេះដែរ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep Guardiola រកបានជ័យជម្នះលើកទី១៨ ពីការប្រកួតក្រៅដីគ្រប់កម្មវិធីរបស់ពួកគេ ជាមួយនឹងការបំប៉ោងសំណាញ់ទីគូប្រកួតបាន ៤៦គ្រាប់ និងរបូតវិញតែ ៩គ្រាប់ប៉ុណ្ណោះ ក្នុងនាមជាក្រុមមិនទាន់ឈ្នះ UCL និងរងជើងឯកម្តងណាឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ