• Tesla ប្រកាសប្រាក់ចំណេញ៤៣៨លានដុល្លារ ក្នុងត្រីមាសដំបូង ឆ្នាំនេះ លើការលក់ដាច់ខ្លាំង នៃរថយន្តអគ្គីសនី

    (អាមេរិក)៖ ដោយទទួលបានការគាំទ្រខ្លាំង ពីការលក់រថយន្តអគ្គិសនីរបស់ខ្លួន, ក្រុមហ៊ុន Tesla នៅថ្ងៃច័ន្ទ បានប្រកាស ពីត្រីមាសដែលទទួលបានប្រាក់ចំណេញជាប់គ្នា ទី៧។

    យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមហ៊ុន Tesla ទទួលបានប្រាក់ចំណេញ ចំនួន៤៣៨លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១នេះ ពោលគឺគិតត្រឹមថ្ងៃទី៣១ ខែមីនា, ស្របពេលដែលការលក់ មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន រហូតដល់ជិត១៨៥,០០០គ្រឿង។

    Tesla បានលើកឡើងថា បូកសរុបប្រាក់ចំណូលសុទ្ធ, មិនរាប់បញ្ចូលប្រាក់កម្រៃផ្អែកលើភាគហ៊ុន, បានកើនឡើងលើស១ពាន់លានដុល្លារ ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

    Tesla, ដែលបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុន មានតម្លៃទីផ្សារធំជាងគេបំផុតលំដាប់ទី៦ នៃក្រុមហ៊ុនទាំងអស់ នៅផ្សារភាគហ៊ុន S&P 500 មានតម្លៃ៧០៨,៥៦ពាន់លានដុល្លារនោះ, ត្រូវបានគេមើលឃើញថា តម្លៃភាគហ៊ុនបានធ្លាក់ចុះ ប្រមាណ២,៥ភាគរយ នៅមុនពេលការជួញដូរ នាថ្ងៃចន្ទ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ