• សង្គ្រាម​ចាប់​ផ្តើម​ ​«iOS 14.5» ​របស់​ ​Apple ​នឹង​ធ្វើ​ឲ្យ​ Facebook ​បាត់​បង់​ចំណូល​រាប់​លាន​ដុល្លារ​

    ក្រុមហ៊ុន​ ​Facebook ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​ទិន្នន័យ​អឺរ៉ុប​ដាក់​ការ​សន្និដ្ឋាន​ថា​ ​អាច​នឹង​បាត់​បង់​ចំណូល​ខ្ទង់ ២ ប៊ីលាន​ដុល្លារ​ប្រសិន​បើ​ ៨០% ​នៃ​អ្នក​ប្រើ​ Facebook ​លើ iPhone ​អាប់ដែត​ឡើង​ទៅ iOS 14.5។ ទំហំ​ទឹក​ប្រាក់​ខាង​លើ​នេះ​ បាន​មក​ពី​លទ្ធផល​នៃ​ការ​គណនា​ចំណូល​សរុប​របស់​ហ្វេសប៊ុក​​កាល​ពី​ត្រីមាស​ទី៤ ​ឆ្នាំ​មុន។​

    ​ថ្មីៗ​នេះ​ iOS14.5 ​បាន​ប្រកាស​ចេញ​ផ្លូវការ​ហើយ​។ ​នេះ​គឺ​ជា​ចំណុច​រសើប​មួយ​របស់​ ​Facebook ​ដោយ​សារ​តែ​ហ្វេសប៊ុក​ជា​ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​ដ៏​ធំ​ជាង​គេ។ ​ទិន្នន័យ​ដែល​ពួក​គេ​យក​ទៅ​ប្រើប្រាស់​ត្រូវ​បាន​ ​Apple ​បក​អាក្រាត​ថា​ បាន​មក​ពី​ការ​លួច​យក​ឬ​តាម​ដាន​ទម្លាប់​អ្នក​លេង​ហ្វេសប៊ុក។​

    ​Apple ​មាន​គោលការណ៍​តាំង​ពី​ដើម​មក​ ​គោរព​សិទ្ធ​អ្នក​ប្រើ​ដូច​ដែល​ពាក្យ​ស្លោក​ប្រចាំ​ត្រកូល​ «Privacy, That’s iPhone» ។ ​ដូច្នេះ​ Apple ​សង្ឃឹម​ថា​អ្នក​ប្រើអាប់ដែត​ទៅ iOS 14.5 ​នឹង​ចុច​យក​ពាក្យ​ថា No ​ព្រោះ​កាល​ណា​អ្នក​ប្រើ​អាប់ដែត​ឡើង​ទៅ​ ​iOS 14.5 ​នោះ​ពួក​គេ​នឹង​មាន​ជម្រើស​ ២ ចង់​​ «‍‍បិទ ​ឬ ​បើក​» ​មុខងារ​ App Tracking Transparency ​ដែល​ក្នុង​នោះ Apple ​ក៏​មាន​បង្កប់​ការ​បិទ​មុខងារ​សម្ងាត់​មួយ​ទៀត​គឺ ​access a device ID ឬ​ពាក្យ​ពេញ​ Identifier for Advertisers-IDFA ​កន្លង​មក​ហ្វេសប៊ុក​​ទាញ​យក​​មក​ប្រើ​​ជា​ច្រើន​ឆ្នាំ​។​

    ​រឹត​តែ​ធ្ងន់​ជាង​នេះ​ទៀត​នោះ​គេ​ដឹង​ថា ​អ្នក​ប្រើ​ហ្វេសប៊ុក​លើ iPhone ​ច្រើន​ជាង ៩០% ​ឯណោះ​ ​គិត​តែ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​មួយ​គត់។ ​សរុប​ទៅ​ចង់​ឬ​មិន​ចង់ ​ចំណូល​ Facebook នៅ​ត្រីមាស​ទី២ ឆ្នាំ ២០២១ នេះ​​ច្បាស់​ជាធ្លាក់​ចុះ​ជាក់​ជា​មិន​ខាន។ តើ Facebook ​ចេញ​មុខ​ដោះស្រាយ​យ៉ាង​ណា សូម​តាម​ដាន​ភាគ​បន្ត៕ ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ