• កម្ពុជា​ បិទ​ការ​ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ជា​បណ្ដោះអាសន្ន

    កម្ពុជា​បាន​ប្រកាស​ពី​ការ​បិទ​ការ​ធ្វើ​ដំណើរ​មក​​ពី​ប្រទេស​ឥណ្ឌា ជា​បណ្ដោះអាសន្ន​ ​ចាប់​ពី​ថ្ងៃ​២៩​ ខែ​មេសា ឆ្នាំ២០២១ ត​ទៅ នេះ​បើ​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

    ការ​បិទ​នេះ​មិន​ត្រឹម​តែ​បិទ​ជើង​ហោះហើរ​មួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេស​គ្រប់​រូប ទោះ​ធ្វើ​ដំណើរ​តាម​ជើង​ទឹក ឬ ជើង​គោក​ក៏​ដោយ​ ឲ្យ​តែ​ធ្លាប់​មាន​ប្រវត្តិ​នៅ​ប្រទេស​ឥណ្ឌា​រយៈពេល ៣សប្ដាហ៍​មុន​នេះ, ឆ្លង​កាត់​ប្រទេស​ឥណ្ឌា ឬ ជាពិសេស​ធ្វើ​ដំណើរ​ចេញ​ពី​ឥណ្ឌា។

    នេះ​ក៏​ព្រោះ​តែ​ការ​ព្រួយ​បារម្ភ​ចំពោះ​វីរុស​ប្រភេទ​ថ្មី​នៃ​កូវីដ-១៩ ដែល​មាន​ប្រភព​ពី​ឥណ្ឌា ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​ឡើងៗ។

    សូមបញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ រហូត​ទៅ​ដល់​លើស​ ៣០ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ