• Telegram បន្ថែមលក្ខណៈសម្បត្តិថ្មី ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ Scheduled Voice Chats

    (អាមេរិក)៖ កម្មវិធី Telegram បច្ចុប្បន្នបាននិងកំពុងក្លាយជាកម្មវិធីមួយដែលពេញនិយមក្នុងការប្រើប្រាស់ ព្រោះថាកម្មវិធីនេះ បាន ដាក់ចេញនូវមុខងារល្អៗដែលធ្វើឱ្យអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ និងងាយស្រួលប្រើ ជាក់ស្ដែងនៅថ្ងៃនេះ Telegram បានបន្ថែមនូវលក្ខណៈពិសេសថ្មីមួយចំនួនទៀត។

    យោងតាមការចេញផ្សាយនៅលើ Telegram Blog នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធី Telegram បាន ធ្វើការ បន្ថែមនូវលក្ខណៈសម្បត្តិសម្រាប់មុខងារ Voice Chat ដោយនៅពេលនេះគឺអាចកំណត់ពេលវេលាក្នុងការចាក់ផ្សាយសារសំឡេង បាន ដែលការបន្ថែមមុខងារនេះវាបានផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការជូនដំណឹងដល់នៅក្នុងគ្រុបឆាត អំពីពេលវេ លា នៃការចាក់ផ្សាយសារសំឡេង។

    ជាមួយនឹងលក្ខណៈសម្បត្តិថ្មីនេះដែរ គឺ Telegram ក៏បានបញ្ចូលនូវភាពងាយស្រួលមួយចំនួនទៀតដូចជា អាចធ្វើការ រាប់នូវ ចំនួនអ្នកដែលចង់ចូលរួមស្ដាប់ និង ជូនដំណឹងពួកគេអំពីពេលវេលានៃការចាក់ផ្សាយសារសំឡេងតាមរយៈ សារជូនដំណឹង ដោយ ប្រាប់ពួកគេថា Voice Chat បានចាប់ផ្ដើម។

    គួរបញ្ជាក់ផងដែរថា Voice Chat នេះត្រូវបាន Telegram ដាក់ឱ្យប្រើប្រាស់កាលពីថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែវាទទួលបានភាព ទាក់ទាញ និងប្រើប្រាស់យ៉ាងច្រើនសន្ធឹក ព្រោះតែវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ