• Tesla អាចនឹងត្រូវផលិតរថយន្តចំនួន ១លានគ្រឿង ទើបអាចបំពេញតម្រូវការទីផ្សារក្នុងឆ្នាំនេះបាន

    (អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំ និងកំពុងនាំមុខគេ Tesla នៅមិនទាន់ប្រកាសពីផែនការក្នុងការផលិតរថយន្តនៅក្នុងឆ្នាំនេះនោះទេ ប៉ុន្តែក្រុមហ៊ុនផ្គត់ផ្គង់បានអះអាងថា Tesla នឹងផលិតរថយន្តយ៉ាងតិច ១លានគ្រឿងនៅក្នុងឆ្នាំនេះ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Inside EV នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Tesla នៅមិនទាន់បញ្ជាក់ពីគោលដៅច្បាស់លាស់ក្នុងការផលិត និងនាំចេញរថយន្តក្នុងឆ្នាំនេះនោះទេ ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនបាននិយាយព្រមគ្នាថា Tesla នឹងផលិតរថយន្តយ៉ាងហោចណាស់ក៏ ១លានគ្រឿងដែរក្នុងឆ្នាំនេះ។

    ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Tesla អាចនឹងបង្ហាញរបាយការណ៍នៃការលក់រថយន្តនៅក្នុងត្រីមាសទី១ ឆ្នាំនេះ នៅថ្ងៃទី២៩ ខែមេសា ហើយអាចនឹងបង្ហាញពីផែនការពេញមួយឆ្នាំនៅថ្ងៃជាមួយគ្នាតែម្ដង។

    សម្រាប់ត្រីមាសទីមួយនេះផងដែរ Model X និង S ត្រូវបានពេញនិយម និងទទួលបានការបញ្ជាទិញខ្ពស់រហូតដល់ ១៨៤,០០០គ្រឿង ។

    ប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ក្រុមហ៊ុន Tesla គ្រោងផលិតរថយន្តឲ្យបាន ៤លានគ្រឿងនៅក្នុងឆ្នាំនេះ ខណៈដែលការវិភាគទីផ្សារបានបង្ហាញថា ឆ្នាំនេះ Tesla គួរតែផលិតត្រឹម ១លានគ្រឿងគឺគ្រប់គ្រាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ