• iMac ជំនាន់ថ្មីថែម​ពណ៌​ឆើតៗ​ប្រើ​ឈីប​ខ្លាំង​ M1 ​រាង​ស្ដើង​អត់​​ប៉ោង​​ដូច​កុំព្យូទ័រ​ទូទៅ

    iMac ជំនាន់ថ្មីដែលទើបប្រកាសចេញក្ដៅៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបន្ទះឈីប Apple Silicon M1 ដោយមាន CPU 8 Cores និង GPU 7/8 Cores ផងដែរ។ បន្ទះឈីបថ្មីនេះ អាចឱ្យ CPU របស់កុំព្យូទ័រដំណើរការខ្លាំងជាងមុនប្រមាណ ៨៥% និង GPU ដំណើរការខ្លាំងជាងមុនដល់ទៅ ៥០% បើប្រៀបធៀបទៅនឹង iMac ២១,៥អ៊ិញ ដែលចេញជំនាន់មុន ។

    ឆ្នាំនេះ iMac មិនមានត្រឹមតែពណ៌ប្រាក់ ដែលជាពណ៌ចាស់ឆ្នាំកន្លងមកនោះទេ គឺវាមានដល់ទៅ៧ពណ៌ រួមមានពណ៌បៃតង លឿង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ និងពណ៌ប្រាក់ដែលជាពណ៌ដើម។

    កាន់តែពិសេសបន្ថែម iMac ចាប់ផ្ដើមមាន Webcam ភ្ជាប់មកជាមួយកម្រិត Full HD 1080P។ ក្រៅពីនេះវាមានឧបករណ៍បំពងសំឡេងបំពាក់ដល់ទៅ៦គ្រាប់ អមជាមួយនឹងមុខងារ Dolby Atmos និងរន្ធ mic ថតសំឡេងដល់ទៅ៣គ្រាប់ផងដែរ។

    iMac ជំនាន់ថ្មីត្រូវបានរចនាមកដោយមានរាងស្វ៊ែលត្រង់ស្មើ មានកម្រាស់ត្រឹម ១១,៥មីលីម៉ែត្រ ជាមួយនឹងអេក្រង់ទំហំ ២៣,៥អ៊ិញ ដែលមានកម្រិតបង្ហាញ 4.5K Retina Display។

    ចំពោះផ្នែកតំណរភ្ជាប់ iMac ប្រើរន្ធ Thunderbolt ចំនួនពីរ និងមានរន្ធ Ethernet ទ្រទ្រង់ល្បឿនបាន 1Gbps និងបំពាក់ Wi-Fi 6 មកជាមួយផងដែរ។

    iMac ជំនាន់ថ្មីនឹងត្រូវបើកឱ្យ Pre-Order នៅថ្ងៃទី៣០ ខែមេសា ហើយនឹងចេញលក់ជាផ្លូវការ ឬដល់ដៃទៅអតិថិជន នៅពាក់កណ្ដាល ខែឧសភា ខាងមុខ។ ចំណែកឯតម្លៃលក់នៅទីផ្សារសហរដ្ឋអាមេរិចមាន៣ជម្រើសគឺ៖

    iMac (CPU 8 Core, GPU 7 Core) (8GB/256GB) មាន៤ពណ៌ (ខៀវ, បៃតង, ផ្កាឈូក, ប្រាក់) តម្លៃប្រមាណ ១២៩៩ដុល្លារ
    iMac (CPU 8 Core, GPU 8 Core) (8GB/256GB) មាន៧ពណ៌ តម្លៃចាប់ពី ១៤៩៩ដុល្លារ
    iMac (CPU 8 Core, GPU 8 Core) (8GB/512GB) មាន៧ពណ៌ តម្លៃចាប់ពី ១៦៩៩ដុល្លារ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ