• Apple ប្រកាសផលិតផលពិសេសៗ ៥ មុខសុទ្ធតែទំនងៗ​គួរ​ឲ្យ​ចង់​ប្រើ​!

    នៅក្នុងព្រឹត្តិការណ៍ធំដើមឆ្នាំ “Spring Loaded” របស់ Apple កាលពីយប់មិញនេះ ពួកគេបានប្រកាសចេញផលិតផលពិសេសៗចំនួន៥មុខដូចជា៖

    iMac ម៉ូឌែលថ្មីមានជម្រើសដល់ទៅ៧ពណ៌ បំពាក់ដោយប្រព័ន្ធបន្ទះឈីបថ្មី M1 ហើយអ្វីដែលពិសេស គឺរូបរាងរបស់វាមានសភាពស្ដើងស្អាតជាងមុនក្នុងខ្នាតអេក្រង់ ២៤អ៊ិញ និងកម្រិតបង្ហាញ 4.5K។

    iPad Pro ម៉ូឌែលថ្មី ខ្នាតអេក្រង់ ១២,៩អ៊ិញ បានប្ដូរទៅប្រើប្រព័ន្ធបន្ទះឈីបថ្មី M1 ផងដែរ ហើយវាក៏ចាប់ផ្ដើមទ្រទ្រង់សេវា 5G បាន និងមានកាមេរ៉ាមុខប្រើលែន Ultra Wide ផងដែរ។

    iPhone 12 និង 12 mini ដែលជាអាវុធលក់ធំរបស់ Apple កាលពីឆ្នាំមុន ពេលនេះមានជម្រើសពណ៌ថ្មីដ៏ស្រស់ស្អាត គឺពណ៌ស្វាយ។

    AirTag ជាឧបករណ៍តាមដានរបស់ប្រើប្រាស់សម្រាប់ថ្ពក់ភ្ជាប់ទៅនឹងអ្វីមួយ ដូចជាសោផ្ទះ ឬកាបូបស្ពាយរបស់អ្នកជាដើម ដើម្បីតាមដាន ឬដឹងពេលដែលរបស់ទាំងនោះទៅឆ្ងាយ ឬបាត់ជាដើម តាមកម្មវិធី Find My។

    Apple TV ម៉ូឌែលថ្មីនេះ ប្រើបន្ទះឈីបថ្មី A12 Bionic មានតេឡេបញ្ជារ Siri Remote ថ្មី ជាពិសេសគឺកម្រិតបង្ហាញ 4K មាន Frame Rate ខ្ពស់ HDR ថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ