• Apple ដាក់ពណ៌ស្វាយលើតួខ្លួន iPhone 12 និង 12 mini ជាផ្លូវការ

    នៅក្នុងព្រឹត្តិការណ៍ដើមឆ្នាំ “Spring Loaded” កាលពីយប់មិញនេះ Apple បញ្ចេញ iPhone 12 និង 12 mini មានពណ៌ស្វាយបែបស្រាលថ្មី គួរឱ្យចាប់អារម្មណ៍។

    ចំពោះ iPhone ពណ៌ថ្មីនេះ Apple នឹងបើកឱ្យកម្មង់មុន (Pre-order) នៅថ្ងៃសុក្រ ទី២៣ ចំណែកការចេញលក់ជាផ្លូវការនឹងនៅចុងខែមេសា ថ្ងៃទី៣០ ខាងមុខនេះហើយ។

    ក្រៅពីប្រកាស iPhone 12 និង 12 mini មានពណ៌ថ្មី Apple ក៏បានប្រកាសចេញ ស្រោមការពារប្រភេទស៊ីលីកូនមាន៣ពណ៌ គឺពណ៌ស្វាយ ខៀវ និងទឹកក្រូច។ បន្ថែមពីនេះ ក៏នៅមានកាបូបស្បែកពណ៌ឈាមជ្រូកមួយទៀត សម្រាប់ភ្ជាប់ជាមួយស្រោមការពារស៊ីលីកូនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ