• កូរ៉េខាងត្បូង ដកខ្លួនចេញពីព្រឹត្តិការណ៍បាញ់ធ្នូ World Cup ដោយសារការដាក់កម្រិត COVID-19

    (សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងខកខានការប្រកួតទាំង៣ ដំណាក់កាលនៃកីឡាបាញ់ធ្នូកម្រិតពិភពលោក Archery World Cup 2021 ដោយសារតែការដាក់កំហឹតលើការធ្វើដំណើរដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលអាចនឹងប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ពួកគេ មុនព្រឹត្តិការណ៍ Tokyo Olympics ផងដែរ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាញ់ធ្នូពិភពលោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែមេសា។

    កូរ៉េខាងត្បូង ជាក្រុមដែលលេចធ្លោជាងគេក្នុងវិស័យកីឡា ដែលបានឈ្នះមេដាយអូឡាំពិកចំនួន ៣៩គ្រឿង ក្នុងនោះមាន ២៣មេដាយមាស។ កាលប្រកួតនៅព្រឹត្តិការណ៍ Rio de Janeiro Games ឆ្នាំ២០១៦ អត្តពលិកនៃប្រទេសនៅអាស៊ីមួយនេះ បានឈ្នះមេដាយមាស គ្រប់វិញ្ញាសាកីឡាបាញ់ធ្នូនេះទាំងអស់។

    ការប្រកួតវគ្គជម្រុះដំណាក់កាលដំបូងនៃព្រឹត្តិការណ៍ Archery World Cup ឆ្នាំ២០២១ ចាប់ផ្តើមនៅថ្ងៃអង្គារ នាទីក្រុង Guatemala City ប្រទេសហ្គាតេមាលា ខណៈការប្រកួតដំណាក់កាលទី២ នៅទីក្រុង Lausanne ប្រទេសស្វីស និងដំណាក់កាលទី៣ នឹងធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំង ក្នុងខែមិថុនា។

    ពិធីសារទប់ស្កាត់ជំងឺ COVID-19 សម្រាប់អ្នកធ្វើដំណើរចូលកូរ៉េខាងត្បូង រួមទាំងអត្តពលិក តម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ១៤ថ្ងៃ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ប្រកួតនានាក្រៅប្រទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ