• ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «ជិត១,៤០០នាក់ទៀត» ខណៈជំងឺ៣នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅកាត់ថា CCSA បានរាយការណ៍ថ្ងៃចន្ទនេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១,៣៩០នាក់ទៀតត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

    ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ០៣នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ដោយក្នុងនោះម្នាក់ជាបុរសវ័យ ៥៦ឆ្នាំ និងពីរនាក់ទៀតជាស្ត្រីអាយុ ៨៤ឆ្នាំ និង ៦១ឆ្នាំ។ បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៣៩០នាក់ខាងលើនេះ ០៦នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ២៩៣នាក់រកឃើញនៅទីក្រុងបាងកក, ១៩៧នាក់នៅខេត្តឈៀងម៉ៃ, ៩៨នាក់នៅខេត្តឈុនបុរី និង ៨២នាក់នៅខេត្ត សាមុត ប្រាកាន។

    គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៣,៧៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៤នាក់ និងជាសះស្បើយឡើងវិញ ២៨,៧៨៧នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៤,៨៥១នាក់។

    គួរបញ្ជាក់ថា នៅទីក្រុងបាងកក ដែលមានករណីឆ្លងផ្ទុះឡើងខ្លាំងជាងគេនោះ សាលធំៗមួយចំនួនត្រូវបានច្នៃ ទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលអ្នកជំងឺ COVID-19 និងជាកន្លែងធ្វើតេស្តរកអ្នកឆ្លង ដោយមិនគិតថ្លៃ។ ប្រទេសថៃមានការព្រួយបារម្ភចំពោះការទប់ស្កាត់រលកថ្មី នៃការឆ្លងរាតត្បាតនាពេលនេះ ព្រោះតែវាជាករណីឆ្លងវីរុស COVID-19 បំប្លែងថ្មីដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ