• ហុងកុងសម្រេចផ្អាកជើងហោះហើរមកពីឥណ្ឌា, ប៉ាគីស្ថាន និងហ្វីលីពីនរយៈពេល ២សប្ដាហ៍

    (ហុងកុង)៖ អាជ្ញាធរហុងកុងនឹងផ្អាកជើងហោះហើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីនរយៈពេល២សប្ដាហ៍ដោយរាប់ចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ បន្ទាប់ពីរកឃើញកូវីដ-១៩ បំប្លែងខ្លួនថ្មី N501Y ជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

    នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋាបាលទីក្រុងហុងកុងបានបញ្ជាក់ថាប្រទេសទាំង៣ខាងលើត្រូវបានចាត់ទុកថាមាន ហានិភ័យខ្ពស់បំផុត ក្រោយមានករណីឆ្លងនាំចូលពីប្រទេសទាំងនេះត្រូវបានរាយការណ៍ជាបន្តបន្ទាប់មកកាន់ទីក្រុងហុងកុងក្នុងរយៈពេល១៤ថ្ងៃមកនេះ។

    ទីក្រុងហុងកុងបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ៣០នាក់កាលពីថ្ងៃអាទិត្យ ក្នុងនោះមាន២៩ជាករណីនាំចូល ហើយដែលនេះជាតួលេខខ្ពស់បំផុតមួយ គិតចាប់តំាងពីថ្ងៃទី១៥ ខែមីនាមក។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ទីក្រុងហុងកុងបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន១១,៦៨៤នាក់ ក្នុងនោះស្លាប់ ២០៩នាក់ និងជាសះស្បើយឡើងវិញ ១១,២៧០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ