• វ៉ាក់សាំងរុស្សី Sputnik V មានសុវត្ថិភាព​ និង ប្រសិទ្ធភាពការពារវីរុសកូវីដ រហូតដល់ ៩២ភាគរយ

    វ៉ាក់សាំងរបស់រុស្សី ឈ្មោះ Sputnik V ត្រូវបានគេទទួលស្គាល់ពីសុវត្ថិភាព និង ប្រសិទ្ធភាពបន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ របស់សារព័ត៌មាន BBC ។

    ចំពោះ វ៉ាក់សាំង Sputnik V នេះត្រូវបានអះអាងថា មានប្រសិទ្ធភាព ៩២ភាគរយ និង មានសុវត្ថិភាពប្រហាក់ប្រហែលទៅនឹងវ៉ាក់សាំងរបស់ អង់គ្លេស AstraZeneca។ ក្រោយទទួលស្គាល់ពីសុវត្ថិភាព និង ប្រសិទ្ធភាពរបស់វ៉ាក់សាំងរុស្សីមួយនេះ ឥណ្ឌាបានអនុម័តឱ្យប្រើនៅក្នុងប្រទេសរបស់ខ្លួន ក្រោយមានប្រជាជនវិជ្ជមានកូវីដកើនឡើងដល់ ១៣លាន ៥សែននាក់។

    គួរឱ្យដឹងថា វ៉ាក់សាំង Sputnik V ត្រូវបានអភិវឌ្ឍន៍ឡើងដោយវិទ្យាស្ថានមួយមានទីតាំងក្នុងទីក្រុង មូស្គូ ឈ្មោះថា Gamaleya។ ទន្ទឹមនឹងនេះ វ៉ាក់សាំងខាងលើអាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី ២ ទៅ ៨អង្សារសេ ដែលបង្កភាពងាយស្រួលក្នុងការរក្សាទុក និង ចល័តទីតាំង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ