• វ៉ាក់សាំងចិន Sinopharm និង Sinovac ដែលកម្ពុជាកំពុងប្រើប្រាស់ ត្រូវបាន WHO ទទួលស្គាល់លើប្រសិទ្ធភាពហើយ

    ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថាក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm និង Sinovac បានបង្ហាញទិន្នន័យស្តីពីវ៉ាក់សាំង កូវីដ-១៩របស់ពួកគេដែលបង្ហាញពីកម្រិតប្រសិទ្ធភាពដែលត្រូវនឹងស្តង់ដារ របស់អង្គការសុខភាពពិភពលោក។

    ប្រធានក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោកសង្ឃឹមថានឹងចេញអនុសាសន៍ស្តីពីការប្រើប្រាស់វ៉ាក់សាំងទាំង ២ប្រភេទ នៅចុងខែមេសានេះ។

    ចំពោះ វ៉ាក់សាំងចិនទាំង២នេះ មានប្រសិទ្ធភាព ចន្លោះពី ៥០% ទៅ ៧០%។ ហើយជាការពិត មានទិន្នន័យសុវត្ថិភាព បង្ហាញថាវ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់អ្វីដល់មនុស្សទេនៅពេលប្រើ។

    ចំណែក អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំង Sinopharm និង Sinovac អាចទទួលបានការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។

    គួរឱ្យដឹងថា វ៉ាក់សាំងរបស់ Sinovac បានបង្ហាញពីប្រសិទ្ធភាពចន្លោះពី ៥០,៦៥% ទៅ ៨៣.៥% ដោយផ្អែកលើទិន្នន័យការសាកល្បងពី ប្រទេស ប្រេស៊ីល ទួរគី និង ឥណ្ឌូនេស៊ី។ វ៉ាក់សាំងផលិតនៅប្រទេសចិនទាំងពីរនេះ មានតម្រូវការខ្លាំងពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅលើពីភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ