• Messi បំបែកកំណត់ត្រាថ្មី ក្លាយជាអ្នកចូលលេងច្រើនជាងគេនៅ Barcelona ពេលបំបាក់ Sociedad ៦-១

    (បាសេឡូណា)៖ Lionel Messi បានបំបែកកំណត់ត្រាថ្មីក្លាយជាអ្នកចូលលេងបាន ៧៦៨ប្រកួតច្រើនជាងគេក្នុងក្លិបអ្នកមានបុណ្យ FC Barcelona នៅពេលបំបាក់ម្ចាស់ផ្ទះ Real Sociedad ៦-១ នៅក្របខណ្ឌ La Liga សប្តាហ៍ទី២៨ ជើងទី២ នារាត្រីថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

    កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣៣ឆ្នាំខាងលើនេះ បានវ៉ាកំណត់ត្រាអតីតមិត្តរួមក្រុម Xavi Hernandez ដែលចូលលេងបាន ៧៦៧ប្រចាំក្លិបនៅតំបន់ Catalan មួយនេះ។

    ការធ្វើបាន ៧៦៨ប្រកួតរបស់ Lionel Messi ដែលបានចូលលេងក្នុងក្រុមធំគិតចាប់តាំងពីឆ្នាំ២០០៤ មក ប្រធានក្រុមអាហ្សង់ទីនក៏រកបាន ២គ្រាប់ផងដែរនៅនាទី៥៦ និងនាទី៨៩ ក្រៅពីបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត Sergio Dest នៅនាទី៤៣ ក្នុងការរកបាន ៣ពិន្ទុស្រួលៗក្រៅដីក្នុងចំណោមពិន្ទុសរុប ៦២ពិន្ទុ បន្ថយគំលាតមកនៅត្រឹម ៤ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid ដែលមាន ៦៦ពិន្ទុ។

    គិតមកទល់នឹងពេលនេះ Lionel Messi ក៏រកបាន ២៣គ្រាប់នៅ La Liga ក្នុងរដូវកាលនេះផងដែរ គ្រាដែល FC Barcelona នៅសល់ពាន២ ត្រូវប្រជែងរួមមាន Copa del Rey ដែលត្រូវប៉ះ Athletic Bilbao នាខែក្រោយ និងពាន La Liga ទល់នឹង Atletico Madrid និង Real Madrid ក្នុងតំណែងកំពូលតារាង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ