• Beckham ចង់​បាន​ខ្សែ​ការពារ Real Madrid ម្នាក់​ទៅ​លេង​នៅ​ក្លឹប​អាមេរិក

    លោក David Beckham វីរបុរស​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ដែល​ពេល​នេះ​ជា​ប្រធាន​ក្លឹប​លីគ​កំពូល​អាមេរិក Inter Miami មាន​បំណង​នាំ​ចូល​នូវ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ប្រេស៊ីល Marcelo នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ France Football។

    សារព័ត៌មាន​បារាំង​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹប​អាមេរិក​ជនជាតិ​អង់គ្លេស​រូប​នេះ​ ចង់​បាន​ Marcelo ណាស់​ ខណៈ​កីឡាករ​ប្រេស៊ីល​មួយ​នេះ ហាក់​ធ្លាក់​ទម្រង់​លេង​ ក្រោយ​ក្មេងៗ​ចូល​លេង​ច្រើន។

    យ៉ាងណាមិញ កុងត្រា​របស់ Marcelo នឹង​ផុត​នៅ​ខែ​មិថុនា ឆ្នាំ២០២២ ពោល​ប្រសិន​បើ​ Inter Miami ចង់​បាន​នៅ​ឆ្នាំ​នេះ ទាល់​តែ​ត្រូវ​ចំណាយ​លុយ​ខ្លះ​ទើប​បាន។

    ក្លឹប​អាមេរិក នៅ​រដ្ឋ​ហ្វ្លរីដា​នេះ ក៏​ធ្លាប់​ទាក់ទាញ​អតីត​ខ្សែ​ប្រយុទ្ធ Real Madrid មួយ​រូប​ដែរ​គឺ កីឡាករ​អាហ្សង់ទីន Gonzalo Higuain ដែល​ទៅ​លេង​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ