• Telegram ក្លាយជាកម្មវិធីមានគេទាញយកច្រើនជាងគេលើលោក

    Telegram បាន​ក្លាយ​ជា​កម្មវិធី​ (មិន​រាប់​បញ្ចូល​កម្មវិធី​ហ្គេម) ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​លើ​លោក​​សម្រាប់​ខែ​មករា​ ឆ្នាំ ២០២១ នេះ ដោយ​មាន​ចំនួន​ទាញ​យក​លើស​ពី ៦៣​លាន​ដង កើន​ឡើង ៣,៨ដង​ ធៀប​នឹង​ចំនួន​ទាញ​យក​ខែ​មករា​ឆ្នាំ ២០២០។

    ប្រទេស​​​ឥណ្ឌា​បាន​​​ទាញ​យក Telegram ច្រើន​ជាង​គេ (២៤%) និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី (១០%)។ គួរ​បញ្ជាក់​ថា​កំណើន​នៃ​ការ​ទាញ​យក​កម្មវិធី Telegram មាន​ការ​កើន​ឡើង ក្រោយ​ពី​រឿង​អាស្រូវ​របស់​ WhatsApp ដែល​ជា​គូ​ប្រជែង​ បាន​ផ្ទុះ​ឡើង។

    កម្មវិធី​ទីពីរ​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​កាល​ពី​ខែ​មករា​គឺ TikTok ​ដែល​មាន​ចំនួន​ទាញ​យក​សរុប​ក្បែរ ៦២​លាន​ដង ហើយ​មាន​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ទាញ​យក​កម្មវិធី​នេះ​ច្រើន​ជាងគេ (១៧%) និង​សហរដ្ឋអាមេរិក (១០%)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ