• Messi យល់ថា ការព្យាយាមចាកចេញពី Barcelona មិនបានសម្រេច ជាពេលដ៏អាក្រក់សម្រាប់គេ!

    (បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi បានថ្លែងថា ការបររាជ័យក្នុងការចាកចេញពីក្លិប FC Barcelona ជាដើមចមធ្វើឲ្យទម្រង់លេងរបស់គេធ្លាក់ចុះ ដែលកើតចេញពីអារម្មណ៍មិនសូវសប្បាយចិត្តនៅទីនេះ។

    Messi បានថ្លែងប្រាប់ BBC ថា «ដំបូងឡើយ ខ្ញុំបានព្យាយាមប្រមូលអារម្មណ៍ណាស់ដែរតាំងពីដើមរដូវកាលមក តែហាក់មិនទាន់ល្អដូចដើមសោះ។ តែមកដល់ពេលនេះ ខ្ញុំមានអារម្មណ៍ល្អឡើងវិញហើយ ដោយខ្ញុំបានចាត់ទុកថា នេះជារដូវកាលដ៏អាក្រក់បំផុតសម្រាប់រូបខ្ញុំ»

    គួរបញ្ជាក់ផងថា កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣៣ឆ្នាំ បានចំណាយពេលស្ទើរពេញមួយអាជីពបាល់ទាត់របស់គេ លេងឲ្យក្លិបអេស្ប៉ាញ FC Barcelona ដែលបានដាក់ពាក្យសុំផ្តាច់កិច្ចសន្យា ដើម្បីចាកចេញពីទឹកដី Camp Nou កាលពីខែសីហា ឆ្នាំ២០២០ តែមិនត្រូវបានក្លិបអ្នកមានបុណ្យអនុញ្ញាតឡើយ គ្រាដែលខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ មានតម្លៃទិញផ្ដាច់កិច្ចសន្យាដល់ទៅ ៧០០លានអឺរ៉ូ ស្មើនឹង ៦២៤លានផោនឯណោះ។

    បច្ចុប្បន្ន Lionel Messi បានតាមទាន់កំណត់ត្រារបស់អតីតកីឡាករនិម្មិតរូបប្រេស៊ីល Pele ដែលរកគ្រាប់ស៊ុតបញ្ចូលទីបាន ៦៤៣គ្រាប់ ក្រោយបញ្ចប់ប្រកួតដែល Barcelona លេងស្មើ ២-២ ទល់នឹង Valencia កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុននៅ La Liga។ Messi ទើបរកបាន ៩គ្រាប់ ក្នុងចំណោម ១៧ប្រកួតរបស់ Barcelona នារដូវកាលនេះ និងកំពុងឈរនៅលេខរៀងទី៥ ក្នុងលីគកំពូលអេស្ប៉ាញទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ