• Real តាមស្មើពិន្ទុ Atletico និង Sociedad ក្នុងតំណែងកំពូលតារាង ក្រោយឈ្នះ Bilbao

    (ម៉ាឌ្រីដ)៖ តាមរយៈជ័យជម្នះ ៣-១ ទៅលើក្រុមភ្ញៀវ Athletic Bilbao បានធ្វើឲ្យក្រុមការពារតំណែងជើង Real Madrid រកបាន ២៦ពិន្ទុស្មើក្រុមកំពូលតារាង La Liga រួមមាន Real Sociedad និង Atletico Madrid គិតត្រឹមសប្តាហ៍ទី១៣ ជើងទី១ នេះ។

    ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Toni Kroos ជាអ្នករកបានគ្រាប់បើកឆាកចុងវគ្គទី១ ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Vinicius Junior នៅពេលដែល Bilbao នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះចាប់ពីនាទីទី១៣មក ដោយសារ Garcia ទទួលបានកាតលឿង ២ដង ស្មើនឹងកាតក្រហម នៅមុនពេលមិត្តរួមក្រុមរបស់គេ (Garcia) គឺកីឡាករ Capa រកបានគ្រាប់តាមស្មើ ១-១ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បានតែ ៧នាទី។

    តែយ៉ាងណា កីឡាករខ្សែប្រយុទ្ធពាក់លេខ៩ Karim Benzema បានបន្ថែម ២គ្រាប់វិញនៅនាទីចុងម៉ោងក្នុងនាទីទី៧៤ និង ៩០+២ ពីជួយជ្រោមជ្រែងរបស់ Carvajal និង Luka Modric ដើម្បីរក្សាជ័យជម្នះ ១០០%ក្នុងដី បន្តាប់ពីឈ្នះ Atletico Madrid ក្នុងជំនួប Derby កាលពីសប្តាហ៍មុនពីការលេង ៣ប្រកួតក្នុងលីគចុងក្រោយមិនដែលចាញ់ និងស្មើឡើយ ជាមួយនឹងការយកឈ្នះ ១-០ ទៅលើម្ចាស់ផ្ទះ Sevilla ទៀតផង។

    ២គ្រាប់របស់កីឡាករសញ្ជាតិបារាំង Karim Benzema ក៏ធ្វើឲ្យរូបគេរកបានគ្រាប់ស៊ុតកើនដល់ ១៣គ្រាប់ទៅលើ Athletic Bilbao ច្រើនជាងក្រុមណាៗទាំងអស់នៅលីគកំពូលអេស្ប៉ាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ