• Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​៣-០ កាលពីយប់មិញ

    ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UEFA Champions League ​។

    ​សម្រាប់​ការ​ប្រកួត​នេះ​បើ​ទោះ​ជា​ក្នុង​ដី​របស់​ក្រុម Barcelona ​មែន ប៉ុន្តែ​ក្រុម Juventus ​ទៅ​វិញ​ទេ ដែល​លេង​បាន​ល្អ ​ជា​ពិសេស Ronaldo ​តែ​ម្ដង។ ​នៅ​ត្រឹម​នាទី​១៣ ​អតីត​កីឡាករ Real Madrid ​រូប​នេះ​រក​បាន​១​គ្រាប់​ទៅ​ហើយ​ដោយ​ប៉េណាល់ទី មុន​ពេល McKennie ​ថែម​បាន​គ្រាប់​បាល់​ទី​២​ទៀត​នៅ​នាទី​២០។ ​ឈាន​ដល់​នាទី​៥២ Ronaldo ​​ដដែល ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Barcelona ​៣-០ ​តែ​ម្ដង។

    ​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​ឡើង​ឈរ​លេខ​១​ក្នុង​តារាង​ពូល G ​វិញ ខណៈ​ដែល​ក្រុម Barcelona ​ស្ថិត​នៅ​លេខ​២ ​ដោយ​ប្រើ​រូបមន្ដ Head to Head ​នៅ​វគ្គ​សន្សំ​ពិន្ទុ​នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ