• នោះ!​ កីឡាករ Ajax ចំនួន ១១​នាក់​ឆ្លង​កូវីដ១៩​មុនពេលលេង​ UCL យប់​នេះ

    ក្លឹប Ajax កំពុង​តែ​ជួប​វិបត្តិ​ បន្ទាប់​ពី​កីឡាករ​មួយ​ចំនួន​ធំ​​ក្រុម​ឈុត​​ទី​មួយ​របស់​ពួក​គេ​បាន​ឆ្លង​វីរុស​កូរ៉ូណា មុន​ពេល​​លេង​ទល់​នឹង​ក្លឹប Midtjlland នៅ​រាត្រី​នេះ។

    យោង​តាម​សារព័ត៌មាន De Telegraaf ឲ្យ​ដឹង​ថា កីឡាករ Dusan Tadic, Davy Klaassen, Andre Onana, Maarten Stekelenburg ស្ថិត​ក្នុង​ចំណោម​កីឡាករ​ត្រូវ​ខកខាន​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដាណឺម៉ាក។

    សេចក្ដីរាយការណ៍​បាន​ចុះផ្សាយ​ថា សរុប​កីឡាករ​១១​របស់​ Ajax បាន​ឆ្លង​វីរុស​កូរ៉ូណា ហើយ​ការ​​ធ្វើ​តេស្ដ​ថ្មី​​លើ​ក្រុម​ទាំង​មូល​ត្រូវ​បាន​​ធ្វើ​ម្ដង​ទៀត​កាល​ពី​ម្សិលមិញ។ សម្រាប់​លទ្ធផល​នៃ​​ការ​ធ្វើ​តេស្ដ​ចុងក្រោយ​​នឹង​បង្ហាញ​​នៅ​ថ្ងៃ​នេះ។ ប្រសិន​បើ​កីឡាករ​រូប​ណា​តេស្ដ​អវិជ្ជមាន​ នោះ​ពួក​គេ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ដាណឺម៉ាក​បាន។

    ​ក្លឹបMidtjlland នឹង​​ត្រូវ​ស្វាគមន៍ Ajax នៅ​យប់​នេះ​​ម៉ោង​​៣:០០​នាទី​ទៀបភ្លឺ នៃ​ការ​ប្រកួត​ទី​៣​វគ្គ​សន្សំ​ពិន្ទុ Champions League៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ