• ប៉ូលិសចាប់ខ្លួនអ្នកគាំទ្រ ក្លិប PSG ចំនួន១៤៨នាក់ ពីបទបង្កហិង្សា ដោយសារខឹងចាញ់នៅ UCL

    (ប៉ារីស)៖ អ្នកគាំទ្រប្រមាណ ១៤៨នាក់ ក្នុងចំណោមរាប់ពាន់នាក់ត្រូវបានប៉ូលិសប្រចាំទីក្រុងប៉ារីស ប្រទេសបារាំងធ្វេីការឃាត់ខ្លួន ក្រោយបង្កភាពចលាចល និងបំផ្លាញទ្រព្យសម្បត្តិសាធារណ: ដោយសារខឹងក្រុមរបស់ពួកគេ Paris St-Germain ប្រកួតចាញ់ Bayern Munich ក្នុងការដណ្តេីមពាន UEFA Champions League កាលពីរាត្រីថ្ងៃអាទិត្យ។

    តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាន Parc des Princes ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌអឺរ៉ុប Champions League នៅលើកញ្ចក់អេក្រង់ធំមួយក្នុងការប្រកួតដែលត្រូវបានធ្វេីឡេីងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

    ប៉ូលិសបារាំងបាននិយាយថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន ១៤៨នាក់បន្ទាប់ពីមានកុបកម្មនៅក្នុងរដ្ឋធានី បន្ទាប់ពីក្រុម Paris St-Germain បានចាញ់ក្រុម Bayern Munich របស់អាល្លឺម៉ង់ក្នុងលទ្ធផល ១-០ នៅ Champions League វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

    ការប៉ះទង្គិចគ្នារយ:ពេលខ្លីបានកើតឡើងផងដែរនៅលើវិថី Champs-Elysees និងនៅជុំវិញពហុកីឡដ្ឋាន Parc des Princes ដែលអ្នកគាំទ្របានប្រមូលផ្តុំគ្នាមើលការប្រកួតនៅលើកញ្ចក់អេក្រង់ធំមួយ។

    ក្នុងហេតុការណ៍នោះ អ្នកគាំទ្រមួយចំនួនបានដុតកម្ទេចរថយន្ត និងទ្វារ បង្អួចហាងនៅក្បែរនោះក៏ត្រូវបំផ្លាញ ដេីម្បីចូលលួចអីវ៉ាន់ទៀតផង ដោយសារខឹងចាញ់ Bayern Munich ដែលក្លិប PSG ព្យាយាមក្នុងការឈ្នះពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្លិប តែធ្វេីមិនបានសម្រេច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ