• ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួនចំពោះការសង់រំលោភលើចិញ្ចើមផ្លូវបន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង

    រាជធានីភ្នំពេញ៖ យោងតាមក្រុមការងារបច្ចេកទេស នៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន ។

    ការចុះពិនិត្យនេះធ្វេីឡេីងកាលវេលាម៉ោង០៩:៤០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមការងារបានចុះបោះបង្គោលព្រំដី ដែលមានក្បាលដីលេខ ១៧៤ និង ១៧៥ តាមដីការអមលេខ ២៣/២០ ដ.ក.អ.រ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ក្រុមការងារបច្ចេកទេសនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សហការជាមួយជំនាញពាក់ព័ន្ធ បានចុះមករកចំណុចព្រំដីជ្រុងខាងត្បូងផ្នែកខាងកើតដែលមាន (E:484498.995 , N:1280916.780) ដោយពិនិត្យឃេីញថាភាគីលោក ព្រាប សុវត្ថិ បានសាងសង់របងប្រវែង ១.៩០m និងព្រំដីជ្រុងខាងត្បូង ផ្នែកខាងលិច ដែកមាននិយាមការ (E:484468.192 , N:1280911.145) ដោយពិនិត្យឃេីញថាភាគី លោក ព្រាប សុវត្ថិ បានសាងសង់របងប្រវែង ៣.២០m នៃក្បាលដីលេខ១៧៤ ចូលលីផ្លូវសាធារណៈ ។

    បន្ទាប់មកក្រុមការងារបច្ចេកទេស បានបន្តរកចំណុចព្រំដីរបស់លោកស្រី ហេង គន្ធា ជ្រុងខាងលិច ផ្នែកខាងជេីង ដែលមាននិយាមការ (E:484467.511 , N:1280900.468) ដោយពិនិត្យឃេីញថាភាគីលោកស្រី ហេង គន្ធា បានសាងសង់របងប្រវែង ០.២m និងជ្រុងខាងលិច ផ្នែកខាងជេីង ដែលមាននិយាមការ (E:484500.246 , N:1280907.987) ដោយពិនិត្យឃេីញថាភាគីលោកស្រី ហេង គន្ធា បានធ្វេីរបងមិនមានប៉ះពាល់អ្វីទេ នៃការក្បាលដីលេខ១៧៥ ។ ជាមួយគ្នានេះ លោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ ។

    ទាំងអស់នេះ សបញ្ជាក់អោយឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើអោយផ្លូវរួមតូចរបស់តារាចម្រៀងល្បីលោក ព្រាប សុវត្ថិ គឺជាការពិតមែន មិនមែនដូចដែលលោកព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើអោយអាប់អោនកិត្តិយសរបស់លោកនោះទេ ខណៈពេលនេះលោក ព្រាប សុវត្ថិ បានទទួលស្គាល់ការពិតនិងផ្ដិតមេដៃរួចរាល់ហើយ ។

    កន្លងមកប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់តារាចម្រៀង លោកព្រាបសុវត្ថិ បើទោះបីជាអាជ្ញាធរទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋហើយ នៅតែគ្មានដំណោះស្រាយរហូតប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មានដើម្បីចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យនៅទីតាំងមានជំលោះ នឹងបើកការបរប្រជុំជាមួយប្រជាលរដ្ឋរួមទាំងលោក ព្រាប សុវត្តិ ដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ។

    ក្រោយមកលោក ព្រាបសុវត្ថិក៏បានយល់ព្រម រុះរើរោងឈើដែលនៅខាងក្រោយផ្ទះចេញ ហើយបានឲ្យប្រជាពលរដ្ឋសុំទោសគាត់ជាសាធារណៈ ដែលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។ តែអ្វីគួរអោយគត់សំគាល់ជាខ្លាំងទៀតនោះ មហាជនក្នុងបណ្ដាញសង្គមដែលជាអ្នកគ្រាំទ្រលោក ព្រាប សូវត្ថិ បានចោទប្រកាន់ និងជេប្រមាណប្រជាពលរដ្ឋម្នាក់ដែរជាគ្រូពេទ្យថាគាត់ឆ្កួតបានយកប្លង់មិនពិតមកពីណា ចោទគាត់ (លោក ព្រាប សុវត្ថិ ) ថាសាសង់រំលោភលេីចិញ្ចៀមផ្លូវ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ