• មុិចបានឆ្កួតដល់ម្លឹង! ជា​​ឪពុកម្តាយគេ តែ​បែរជា​បង្រៀនកូនៗអោយចេះផឹក និងប្រើ​ដំបង​គំរាម​ឲ្យ​ផឹកស្រា​លើក​ដាច់ៗ

    ភ្នំពេញ​៖ ជាការ​ពិតណាស់ ! ឪពុកម្តាយ​ភាគច្រើន តែងតែ​អប់រំ​ប្រៀនប្រដៅ​កូនៗ​របស់​ពួកគេ ឲ្យ​ដើរ​តាមផ្លូវ​ត្រឹមត្រូវ​ក្នុងសង្គម ដោយ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ការប្រព្រឹត្ត​នូវ​អំពើ​មិនល្អ​ផ្សេងៗ ក្នុងនោះ​ដូចជា ការផឹកស៊ី ឬ ជក់​គ្រឿងញៀន​តាម​គ្នីគ្នា​ជាដើម ។​

    យ៉ាងណាមិញ វីដេអូ​មួយ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​នៃ​ការសប្បាយ​ផឹកស៊ី​ជួបជុំ គ្មាន​ការពិចារណា​របស់​មនុស្ស​ចាស់​មួយក្រុម ដែល​អាចជា​ឪពុកម្តាយ ឬ​ជា​ពូ​មីង បាន​ជំរុញ​ឲ្យ​ក្មេងៗ​ស្រី​អាយុប្រមាណ ៥ ទៅ ៦ ឆ្នាំ ផឹកស្រា​ទាំង​បង្ខំ ។​

    នេះ​ជា​សកម្មភាព​បង្រៀន​ក្មេង​ឲ្យ​ចេះ​ផឹក​គ្រឿង​ស្រវឹង​ដ៏​ហួសចិត្ត​មួយ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគេ​ញៀន​ទេ តែ​ថែមទាំង​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព និង​អនាគត​របស់​ពួកគេ​នៅ​ថ្ងៃ​ខាងមុខ ។

    ​ជាមួយនឹង​ទង្វើ​ដែលចាត់ទុក​ឆ្កួត​ឡប់​របស់​មនុស្ស​ចាស់​ទាំងនេះ បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក មនុស្ស​មួយចំនួន​បានស្នើ ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានឃើញ​វីដេអូ​នេះហើយ សូម​ចុះ​ទៅធ្វើ​ការអប់រំ​ដល់​ពួកគាត់​ផង ដើម្បី​កុំ​ឲ្យ​រូបភាព​មិនគួរ​គប្បី​នេះ ជះឥទ្ធិពល​ដ៏​អាក្រក់​ដល់​សង្គម​។​

    ​ប៉ុន្តែ​ទោះយ៉ាងណា គេ​ពុំ​ដឹងថា ការផឹកស៊ី​នោះ កើតឡើង​នៅ​ភូមិ ឃុំ ស្រុក ខេត្ត​ណា​ និងតាំងពី​ពេលណា​នោះទេ គ្រាន់តែ​ឃើញ​ឃ្លី​ប​វីដេអូនេះ ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ បន្ត​គ្នា​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ