• កូនស្រីរបស់លោក Duterte ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីន

    (ម៉ានីល)៖ លោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីនដែលផុតអាណត្តិ បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

    ពិធី ស្បថចូលកាន់តំណែងនេះ បានធ្វើឡើង នៅ ទីក្រុង Davao ពីរ សប្តាហ៍ មុនពេល លោកស្រី ចូលកាន់ តំណែង ផ្លូវការនៅ ថ្ងៃទី៣០ ខែមិថុនា ដូច មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ ហ្វីលីពីន។ ប្រធានាធិបតីជាប់ឆ្នោត លោក Ferdinand Marcos Jr. នឹងធ្វើសច្ចាប្រណិធាននៅទីក្រុងម៉ានីលនៅថ្ងៃទី៣០ ខែមិថុនា។

    ប្រធានាធិបតី លោក Rodrigo Duterte អាយុ ៧៧ឆ្នាំបានដឹកនាំឥស្សរជនចូលរួមក្នុងពិធីដែលមានការយាមកាមយ៉ាងខ្លាំងនៅទីលានសាធារណៈក្នុងទីក្រុងកំពង់ផែ Davao ជាកន្លែងដែលលោកក៏ធ្លាប់បានបម្រើការជាអភិបាលក្រុងយូរមកហើយដែលចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ គ្រួសាររបស់លោកដែលមកពីមជ្ឈដ្ឋានវណ្ណៈកណ្តាល បានកសាងរាជវង្សនយោបាយដ៏រឹងមាំមួយនៅក្នុងតំបន់ភាគខាងត្បូងដ៏ចម្រោងចម្រះមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ