• មានជនខិលខូចចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន បួនដើម នៅក្នុងចម្ការពូជឈើគ្រញូង

    សៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថាៈ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន បួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំ កន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាបត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យា សាស្ត្រ ។ ដោយតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ ។

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដ៏ទទូចចំពោះសាធារណជនដែលបានស្គាល់ ដឹង ដំណឹងពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើស បាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ (មួយពាន់ ដុល្លារអាមេរិច) ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ