• ភាគហ៊ុនរបស់ «Squid Game» កើនឡើងខ្ទង់ ២៤ភាគរយភ្លាមៗ បន្ទាប់ពី Netflix ប្រកាសបើករដូវកាលទី២ នឹងមកដល់ឆាប់ៗ

    (អាមេរិក)៖ ខ្សែភាពយន្តភាគរបស់កូរ៉េ «Squid Game» ដែលបញ្ចាំងនៅលើ Netflix នោះ នឹងត្រឡប់មកវិញនូវរដូវកាលទី២ឆាប់ៗនេះ ហើយក៏ត្រូវបានគេដឹងថា នឹងជួយឲ្យក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកកំសាន្ត Netflix វិលទៅរកការងើបឡើងវិញផងដែរ បន្ទាប់ពីបាត់បង់អតិថិជនរាប់ម៉ឺននាក់មិនធ្លាប់មាន។ ទន្ទឹមគ្នានេះ គ្រាន់តែ Netflix ប្រកាសបើករដូវកាលទី២ នឹងមកដល់ឆាប់ៗ ស្រាប់តែភាគហ៊ុនរបស់ «Squid Game» កើនឡើងខ្ទង់ ២៤ភាគរយភ្លាមៗតែម្តង។

    បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Bucket Studio Co ដែលជាភ្នាក់ងារកាន់កាប់ភាគហ៊ុនឲ្យតួអង្គសំខាន់របស់រឿង «Squid Game» បានកើនឡើងភាគហ៊ុនខ្ទង់ ២៤ភាគរយ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ «Squid Game» ដែលនិយាយពីក្រុមអ្នកជំពាក់បំណុល នាំគ្នាប្រកួតប្រជែងក្នុងហ្គេមកុមារ ប្រកបដោយគ្រោះថ្នាក់ដល់ជីវិតនោះ គឺជារឿងកូរ៉េ ដែលបញ្ចាំងនៅឡើ Netflix និងមានប្រជាប្រិយភាពបំផុត នៅទូទាំងពិភពលោកកាលពីឆ្នាំមុន។

    ក្រុមហ៊ុន Netflix ត្រូវបានគេមើលឃើញថា កំពុងតែសំឡឹងមើលពីការកើបឡើងវិញ នៃក្រុមហ៊ុនរបស់ខ្លួន នៅពេលដែលរឿង «Squid Game» ដូវកាលទី២ ចេញផ្សាយជាផ្លូវការ ខណៈក្រុមហ៊ុននេះ បានធ្លាក់ចុះភាគហ៊ុនអស់ ៧០% នៅឆ្នាំនេះ បន្ទាប់ពីបានប្រកាសកាលពីខែមេសាថា ខ្លួនបានបាត់បង់អតិថិជន២០ម៉ឺននាក់ ក្នុងត្រីមាសទី១ ដែលជាកាបាត់បង់ដ៏ច្រើនក្នុងប្រវត្តិសាស្ត្រ Netflix ក្នុងរយៈពេល១០ឆ្នាំមកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ