• បុរស២នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ ចតស្ងៀមបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូលឿនមិនប្រយ័ត្ន ជ្រុ.លទៅបុ.កពីក្រោយរថយន្តដឹកទំនិញ ចតស្ងៀមនៅលើចិញ្ចើមផ្លួវ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះ មានឈ្មោះ ហួន ធារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅម្តុំវត្តស្លែង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិត្រែង ឃុំស្តេចកងខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

    យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់ បានឃើញរថយន្តដឹកទំនិញមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ ព្រះសីហនុ 3D-5961 បានយកមកចតចោលនៅលើចិញ្ចើមផ្លូវបេតុងព្រៃ ស ទាំងដែលគ្មានដាក់ស្លាកសញ្ញាអ្វីឲ្យចំណាំនោះទេ ចំណែកឯតៃកុង ក៏មិនឃើញនៅកន្លែងរថយន្តនោះដែរ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញមានបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកំពត 1R-4725 ជិះឌុបគ្នាតាមបណ្តោយផ្លូវ បេតុងព្រៃស ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុ.លទៅបុ.កពីក្រោយរថយន្តដឹកទំនិញចតស្ងៀម នៅលើចិញ្ចើមផ្លូវយ៉ាងពេញទំ.ហឹង បណ្តោយឲ្យផ្ទ.ប់ម៉ូតូជាប់គូទរថយន្ត ចំណែកឯបុរស២នាក់ បានរងរបួសធ្ងន់ ត្រូវបានមន្ទីរពេទ្យឯកជនមួយកន្លែង ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសលបុរសម្នាក់ ជាអ្នកឌុបនៅពីមុខបានស្លា.ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឯបុរសម្នាក់ទៀត គ្រាន់តែរករបស់ធ្ងន់តែប៉ុណ្ណោះ។

    ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ