• សមត្ថកិច្ចចាប់ប្អូនប្រុស ដុតបំផ្លាញសម្លៀកបំពាក់ និងទាញពូថៅដេញកាប់ទៅលើបងប្រុស

    តាកែវ ៖ សមត្ថកិច្ចស្រុកគិរីវង់បង្រ្កាបដូចភ្លៀងរលឹម ដោយ មានយកចិត្តទុកដាក់ពីសំណាកលោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃទី១៣ ខែមិថុ នា ឆ្នាំ២០២២ វេលាម៉ោង១២៖២៥ នាទី មានកើតករណីបទប៉ុន.ប៉ងបង្កឡើងដោយជនសង្ស័យឈ្មោះ កែម ម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ បានទា.ញពូ.ថៅដេ.ញកា.ប់ទៅលើបងប្រុសបង្កើតឈ្មោះ កែម ខន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំជា មួយគ្នា មិនបណ្តាលឲ្យរងគ្រោះឡើយ ។

    ពាក់ព័ន្ធដែលនាំអោយកើតមានករណីខាងលើនេះ គឺមូលហេតុដោយយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១៖២៥នាទី ឈ្មោះ កែម ម៉ូវ មានបញ្ហាជំលោះគ្នាជាមួយឈ្មោះ កែម ខន(ដែលជាបងបង្កើត) ម្តងរួចមកហើយ ហើយក្នុងការជម្លោះនោះជនសង្ស័យឈ្មោះ កែម ម៉ូវ បានធ្វើការដុតបំផ្លាញសម្លៀកបំពាក់របស់ឈ្មោះ កែម ខន អស់មួយ ចំនួន បន្ទាប់មកឈ្មោះ កែម ខន ក៏បានប្តឹងរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គ ប្រា សាទ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានអញ្ជើញឈ្មោះ កែម ម៉ូវ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពល្មើសបន្តទៀត ។

    ប៉ុន្តែជនសង្ស័យខាងលើនេះ មិនបានកែប្រែកំហុសរបស់ខ្លួនទេនូវបន្តបទល្មើសបន្ថែមទៀត ក៏សមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងតែម្តង ។

    បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ