• អ៊ុយក្រែន និងរុស្ស៉ីដោះដូរគ្នាសាកសពទាហានចំនួន ៥០នាក់

    (អ៊ុយក្រែន)៖ ក្រសួងធ្វើសមាហរណកម្មរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរគ្នានូវសាកសពទាហានចំនួន ៥០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២។

    ក្នុងចំណោមសាកសពទាំង ៥០នាក់ខាងលើមាន ទាហានអ៊ុយក្រែនចំនួន ៣៧នាក់ដែលត្រូវបានសម្លាប់នៅឯរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol។

    ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ការដោះដូរនេះបានធ្វើឡើងនៅជួរមុខក្នុងតំបន់ Zaporizhzhya ភាគអាគ្នេយ៍អ៊ុយក្រែន ដោយគូសបញ្ជាក់ថា វានឹងបន្តធ្វើបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ