• រុស្ស៉ីថា ទណ្ឌកម្មទាំងអស់ត្រូវតែដកចេញ មុនពេលគ្រាប់ធញ្ញជាតិរុស្ស៉ីត្រូវបានចែកចាយដល់ទីផ្សារអន្តរជាតិ

    (ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូត្រូវតែត្រូវបានដកចេញ មុនពេលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចត្រូវបានចែកចាយទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២។

    អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតី ពូទីន បាននិយាយថា ដើម្បីឱ្យគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីត្រូវបានចែកចាយទៅកាន់ទីផ្សារអន្តរជាតិបាន ទាល់តែការដាក់ទណ្ឌកម្មដោយផ្ទាល់ និងដោយប្រយោលប្រឆាំងនឹងរុស្ស៊ីត្រូវតែត្រូវបានដកចេញជាមុនសិន»។

    លោកបាននិយាយថា ទណ្ឌកម្មដែលលោកខាងលិចបានដាក់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកកាន់អ៊ុយក្រែន គឺប៉ះពាល់ដល់ការធានារ៉ាប់រងលើការដឹកជញ្ជូន ការបង់ប្រាក់ និងការចូលទៅកាន់កំពង់ផែអឺរ៉ុប។

    គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីរួមគ្នារ៉ាប់រ៉ងជិតមួយភាគបី នៃការផ្គត់ផ្គង់ស្រូវសាលីសកល ខណៈដែលរុស្ស៉ីក៏ជាអ្នកនាំចេញជីដ៏សំខាន់ ហើយអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់ពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ