• Asian Cup៖ កម្ពុជា របូត ៣ពិន្ទុ ក្រោយចាញ់ម្ចាស់ផ្ទះឥណ្ឌា ក្នុងជំនួបបើកឆាកពូល D

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌា ដោយលទ្ធផល ២-០ ក្នុងជំនួបបើកឆាកពូល D នៃការប្រកួតជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2023 នៅរាត្រីថ្ងៃពុធនេះ ។

    ២គ្រាប់របស់ក្រុម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ Sunil Chhetri នៅនាទី១៣ និងនាទី៥៩ ។ ជ័យជម្នះនេះ បានធ្វើឲ្យឥណ្ឌា ឡើងឈរកំពូលតារាងពូល D បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុមហុងកុង ដែលបានយកឈ្នះអាហ្វហ្គានីស្ថាន ២-១ នៅល្ងាចថ្ងៃជាមួយគ្នានេះ ។

    សម្រាប់ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបហុងកុង នាថ្ងៃទី១១ ខែមិថុនា មុនធ្វើការប្រកួតចុងក្រោយ ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី១៤ ខែមិថុនា នៅម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា(ម៉ោងនៅកម្ពុជា) ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ