• យុវជន២នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្ត Lexus NX 200t បណ្តាលឲ្យម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ ៖ យុវជនម្នាក់បានបា-ក់ កស្លា-ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុ.លទៅបុ.ករថយន្តlexusNX200t ចំពីក្រោយយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃអង្គារ៍ទី៧ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះសមត្ថកិច្ចនៅពុំទាន់ បញ្ជាក់អត្តសញ្ញាណនៅឡើយ។

    យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកlexusNX200t ពណ៌សមួយគ្រឿងបានបិទផ្លាកលេខ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច រួចបើកឡើងលើស្ពានអាកាសផ្សារដីហុយ ក្នុងស្ថានភាពកំពុងតែកកស្ទះខ្លាំង ។ ពេលបើកឡើងដល់ពាក់កណ្តាលស្ពាន ស្រាប់តែគេឃើញមាន យុវជន២នាក់ជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1FA-5930 ជិះពីក្រោយស្របគ្នាទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តស៊េរីទំនើប ម៉ាកLexusNX200t យ៉ាងពេញទំ.ហឹងបណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់ បា.ក់ក.ស្លា.ប់ម្នាក់ ចំណែកឯបុរសម្នាក់ទៀត អង្គុយពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹក យកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯតៃកុងរថយន្តវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីសាកសួរបន្ត។

    បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែងយករថយន្តនិងម៉ូតជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ