• ប្តីកាប់ប្រពន្ធ៤ពូថៅ រងរបួសធ្ងន់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

    សៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបុរសជាប្តីដែលបានកា.ប់ប្រពន្ធចំនួន៤ពូថៅឱ្យរបួសធ្ងន់ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។

    មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុខា អាយុ ៦៣ ឆ្នាំនៅភូមិដូតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ លី ហឿន អាយុ ៦៩ឆ្នាំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាល៤ពូថៅ ចំលើថ្ងាស់២ពូថៅ និងចំពីលើក្បាល២ពូថៅ ត្រូវបានគេជួយដឹកទៅសង្គ្រោះបន្ទាន់។

    ក្រោយពីកាប់ប្រពន្ធរួចជនសង្ស័យ បានជិះម៉ូតូម៉ូតូគេចខ្លួនដោយយកទាំងពូថៅទៅជាមួយផង។ បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថក្រុង/ខេត្តសៀមរាប តាមចាប់ជនដៃដល់បាននៅឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ខេត្តសៀមរាប។

    មូលហេតុដែលកើតឡើងដោយសារប្តីប្រពន្ធនេះ រស់នៅមិនចុះសម្រុងគ្នា តែងតែមានទំនាស់ពាក្យសម្តីឈ្លោះគ្នាជាញឹកញាប់។

    បច្ចុប្បន្នជនដៃដល់បានឃាត់ខ្លួន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបានកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ