• អ្នកចាត់ការ Everton លោក Lampard រងការពិន័យពីបទរិះគន់អាជ្ញាកណ្តាល នៅក្នុងការប្រកួតប៉ះ Liverpool

    (លីវើភូល)៖ អ្នកចាត់ការក្លិប Everton លោក Frank Lampard បានរងការពិន័យជាទឹកប្រាក់៣០,០០០ផោន (៣៧,៧៧៩ដុល្លារ) ពីបទរិះគន់លើអាជ្ញាកណ្តាល នៅអំឡុងពេលការចាញ់របស់ក្រុមលោក ក្រោមថ្វីជើងក្រុម Liverpool កាលពីខែមុន, នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់ (FA) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

    អាជ្ញាកណ្តាល Stuart Attwell មិនបានផ្តល់បាល់ពិន័យ សម្រាប់ការប្រជែងប៉ះកីឡាករ Anthony Gordon របស់ក្រុម Everton នោះទេ ហើយលោក Lampard បានលើកឡើង បន្ទាប់ពីក្រុមរបស់លោក បានចាញ់ក្នុងលទ្ធផល២-០ ថា ការទាត់បាល់នៅកន្លែង នឹងត្រូវបានផ្តល់ឲ្យ ប្រសិនបើការប្រជែងប៉ះនោះ ត្រូវបានធ្វើឡើងលើកីឡាកររបស់ Liverpool។

    កាលពីដើមខែនេះ, FA បានចោទប្រកាន់លោក Lampard ជាមួយនឹងការប្រព្រឹត្តិអំពើមិនសមរម្យ វាយប្រហារទៅលើសុចរិតភាព របស់អាជ្ញាកណ្តាល។

    បុរសវ័យ៤៣ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់ ហើយឥឡូវនេះ បានរងការពិន័យ “ពីបទបំពានច្បាប់ FA Rule E3 នៅក្នុងការឆ្លើយតបនឹងអ្នកសារព័ត៌មាន នៅអំឡុងពេលសវនាការផ្ទាល់ខ្លួនមួយ”, នេះបើតាម FA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ