• Manchester United តែងតាំងលោក O’Boyle ជានាយករងផ្នែកបាល់ទាត់

    (មេនឆេស្ទឺ)៖ ក្លិប Manchester United បានតែងតាំងលោក Andy O’Boyle ជានាយករងថ្មីផ្នែកបាល់ទាត់របស់ពួកគេ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅកីឡដ្ឋាន Old Trafford ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

    O’Boyle, ដែលជាអតីតគ្រូបង្វឹកនៅសាលាបាល់ទាត់ United នោះ, នឹងធ្វើការងារជាមួយនាយកផ្នែកបាល់ទាត់ លោក John Murtough ខណៈក្លិបកំពុងបន្តការស្តារឡើងវិញរបស់ពួកគេ។

    ក្លិប United ទើបតែបានស៊ូទ្រាំងនឹងយុទ្ធនាការដ៏ក្រៀមក្រំមួយ ដែលពួកគេបានបញ្ចប់ ក្នុងចំណាត់ថ្នាក់ទី៦ ដោយមាន៥៨ពិន្ទុ ជាកម្រិតទាបជាងគេបំផុត នៅក្នុងយុគសម័យ Premier League។

    លោក O’Boyle ធ្លាប់ធ្វើជាគ្រូបង្វឹកនៅក្លិប Liverpool និងក្រុម Under-21s របស់អង់គ្លេស ព្រមទាំងក្លិបលេងនៅលីគកម្រិតទាប Coventry City និងក្លិប Wrexham ផងដែរ។

    ការតែងតាំងលោក O’Boyle គឺជាជំហានចុងក្រោយបង្អស់ ក្នុងភាពរង្គោះរង្គើនៃប្រតិបត្តិការរបស់ក្លិប United, ជាមួយនឹងលោក Matt Judge បានលាលែងពីតំណែង ជានាយកការចរចាបាល់ទាត់ ស្របពេលដែលលោក Richard Arnold ត្រូវបានតែងតាំងជានាយកប្រតិបត្តិ កាលពីខែមករា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ