• WHO និយាយថា ការផ្ទះឡើងនៃជំងឺអុតស្វា ទំនងនឹងមិននាំឱ្យកើតមានជំងឺរាតត្បាលសកលថ្មីទេ

    (ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) មិនជឿថា ការផ្ទុះឡើងនៃជំងឺអុតស្វានៅខាងក្រៅទ្វីបអាហ្រ្វិក នឹងនាំឱ្យមានជំងឺរាតត្បាតសកលថ្មីទេ ដោយបន្ថែមថា វាមិនច្បាស់ទេថា តើអ្នកឆ្លងជំងឺដែលគ្មានរោគសញ្ញាអាចរីករាលដាលជំងឺនេះឬអត់នោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

    ករណីសង្ស័យ និងករណីបញ្ជាក់ជាង ៣០០ករណីនៃជំងឺអុតស្វាដែលជាប្រភេទជំងឺស្រាល ជាធម្មតារីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងកន្ទួលប្លែកៗ ត្រូវបានរាយការណ៍នៅក្នុងខែឧសភា ដែលភាគច្រើននៅអឺរ៉ុប។

    WHO កំពុងពិចារណាថា តើការផ្ទុះឡើងគួរតែត្រូវបានវាយតម្លៃថាជា «គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ» ឬហៅថា PHEIC ដូចដែលត្រូវបានធ្វើរួចជាមួយជំងឺកូវីដ១៩ និង Ebola ឬយ៉ាងណា។ ថ្បិតថាសេចក្តីថ្លែងការណ៍បែបនេះនឹងជួយពន្លឿនការស្រាវជ្រាវ និងការផ្តល់មូលនិធិដើម្បីទប់ស្កាត់ជំងឺនេះ។

    នៅពេលសួរថា តើការផ្ទុះឡើងនៃជំងឺអុតស្វានេះមានសក្តានុពលក្នុងការរីករាលដាលទៅជាជំងឺរាតត្បាតឬយ៉ាងណា លោកស្រី Rosamund Lewis អ្នកដឹកនាំបច្ចេកទេសសម្រាប់ជំងឺអុតស្វា នៃកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា «យើងមិនដឹងទេ ប៉ុន្តែយើងមិនគិតដូច្នេះទេ»។

    លោកស្រីបានបន្ថែមថា «នៅពេលនេះយើងមិនព្រួយបារម្ភថា វានឹងក្លាយជាជំងឺរាតត្បាតសកលទេ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ