• រុស្ស៊ីចាប់ផ្តើមប្រើធម៌ក្តៅប្រឆាំង Google និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតជុំវិញបញ្ហាផ្ទុកទិន្នន័យ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា និយតករទំនាក់ទំនង Roskomnadzor របស់រុស្ស៊ីកំពុងបើកសំណុំរឿងរដ្ឋបាលប្រឆាំងនឹងក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសចំនួន ៦ផ្សេងទៀតចំពោះការចោទប្រកាន់ថាបានរំលោភលើច្បាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

    នេះបើយោងតាមការចេញផ្សាយរបស់សារ Reuters នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

    ទាក់ទងទៅនឹងបញ្ហានេះប្រទេសរុស្ស៊ីក៏ធ្លាប់បានពិន័យក្រុមហ៊ុន Google រួចទៅហើយជាសាច់ប្រាក់ប្រមាណ ៣លានរូប្លែ (ប្រហែល ៤៦,៥៤០ដុល្លារ) កាលពីឆ្នាំមុនសម្រាប់ការមិនរក្សាទុកទិន្នន័អ្នកប្រើប្រាស់រុស្ស៊ីនៅក្នុងមូលដ្ឋានទិន្នន័យនៅលើទឹកដីរុស្ស៊ី។ ខណៈថ្មីៗនេះទើបតែលេចចេញនូវកាបើកករណីថ្មីមួយទៀតទៅលើ Google ទាក់ទងនឹងការមិនព្រមអនុលោមតាមច្បាប់រុស្ស៊ីម្តងហើយម្តងទៀត។

    យ៉ាងណាមិញ Roskomnadzor បានបញ្ជាក់ដែរថា ប្រសិនបើ Google មិនព្រមចេញមុខមកដោះស្រាយក៏ដូចជាអត្ថាធិប្បាយទាក់ទងនឹងករណីខាងលើនេះទេ អាចនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ៦ ទៅ ១៨លានរូពី (ប្រហែលជាង ៩ ទៅ ២០ម៉ឺនដុល្លារ)។

    គួរជម្រាបដែរថា ការបើកករណីរប្រឆាំងថ្មីរបស់ប្រទេសរុស្ស៊ី ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៦ផ្សេងទៀតរួមមាន Airbnb, Pinterest, Likeme, Twitch, Apple និង United Parcel Service ដែលបានទាក់ទងនឹងការចោទប្រកាន់ពីបទល្មើសដំបូងដែលត្រូវបានផាកពិន័យជាប្រាក់ចាប់ពី ១ ទៅ ៦ លានរូពី (ចន្លោះពី ១ ទៅ ៩ម៉ឺនដុល្លារ)ឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ