• កំពង់ស្ពឺ៖ រមណីយដ្ឋាន ទឹកធ្លាក់អូរគគី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ

    កំពង់ស្ពឺ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរគគី ជាទេសចរណ៍ធម្មជាតិមួយ ស្ថិតនៅ ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

    ទឹកធ្លាក់អូរគគីនេះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដែលភ្ញៀវទេសចរ មិនគួរមើលរំលងឡើយ នៅពេលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ដោយធ្វើដំណើរប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ហើយនៅពលេដល់លោកយាយម៉ៅ បត់ចូលត្រឹមតែជាង ៤គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិ នោះនិងដល់រមណីយដ្ឋានទឹកធ្លាក់នេះ។

    រមណីយដ្ឋានធម្មជាតិនេះ ត្រូវបានគេរកឃើញជាយូរមកហើយ ដែលកាលពីមុនពុំសូវមានអ្នកមកលេងកម្សាន្តច្រើននោះទេ ដោយសារតែតំបន់ទេសចរណ៍មួយនេះ មិនទាន់មានការការរៀបចំឱ្យបានត្រឹមត្រូវ ជាពិសេសស្ថានភាពផ្លូវចូល មានការលំបាក។ តែក្រោយមក មានការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវសហគមន៍ បានធ្វើឱ្យរមណីយដ្ឋានមួយនេះ ប្រែមុខមាត់ថ្មី មានអ្នកមកលេងច្រើន និងកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកទេសចរណ៍គ្រប់ៗរូប។

    អ្នកទេសចរណ៍ដែលធ្លាប់ទៅរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិមួយនេះ បានឱ្យដឹងថា ទឹកធ្លាក់នេះ មានកម្ពស់រហូតដល់ជិត១០០ម៉ែត្រ មានទឹកហូរធ្លាក់ មកលើថ្មភ្នំចំនួន ១១ដំណាក់ ដែលដំណាក់និមួយៗភ្ញៀវទេស​ចរណ៍ អាចងូតទឹកលេងកម្សាន្តបាន។ ជាមួយសម្លេងទឹកធ្លាក់នេះ ប្រគុំបានជាតន្ត្រីយ៉ាងពិរោះ សម្រាប់បំពេរអារម្មណ៍ភ្ញៀវទេសចរ ដោយខ្យល់មានបរិយាសបរិសុទ្ធ។

    រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអូរគគីរនេះ សម្បូរទៅដោយទេសភាពធម្មជាតិជាច្រើន ដែរធ្វើអោយអ្នកទៅលេងកម្សាន្ត ចង់ផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងអស់នេះជាអនុស្សាវរីយ៍។ ចំណុចសំខាន់ៗនៅ ​ទឹកធ្លាក់​​ធម្មជាតិ​ អូរគគីរនេះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, និងការរៀបចំអាហារដោយខ្លួនឯងជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ