• យន្តហោះដឹកមនុស្ស២២នាក់ បាត់ដំណឹង នៅប្រទេសនេប៉ាល់

    (កដ្ឋមណ្ឌូ)៖ យន្តហោះខ្នាតតូចមួយគ្រឿង នៅប្រទេសនេប៉ាល់ បានបាត់ដំណឹងនាថ្ងៃសៅរ៍នេះ ដោយមានផ្ទុកមនុស្សចំនួន២២នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

    យន្តហោះខាងលើធ្វើប្រតិបត្តិការ ដោយក្រុមហ៊ុនអាកាសចរណ៍ឯកជន តារ៉ា អ៊ែរ (Tara Air) ដែលជាចម្បងធ្វើការហោះហើរ យន្តហោះប្រភេទ ធ្វីន អូតឺ (Twin Otter)។ យន្តហោះនោះ មានគោលដៅធ្វើដំណើរ ពីទីក្រុងទេសចរណ៍ ប៉ូការ៉ា (Pokhara) ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីភាគពាយព្យ រដ្ឋធានីកដ្ឋមណ្ឌូ ឆ្ពោះទៅកាន់ទីក្រុង ចូមសុម (Jomsom) ដែលស្ថិតចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Pokhara។ វាត្រូវគេរំពឹងថា នឹងប្រើពេលធ្វើដំណើរត្រឹម ១៥នាទីប៉ុណ្ណោះ ប៉ុន្តែបានដាច់ការទាក់ទង ក្រោយហោះឡើងបានតែបន្តិច។

    គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យអាកាសចរណ៍ Tara Air នៅលើយន្តហោះនោះ មានផ្ទុកអ្នកដំណើរចំនួន ១៩នាក់ និងក្រុមការងារយន្តហោះ ៣នាក់។ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ពុំទាន់មានព័ត៌មានអំពីយន្តហោះ ដែលបាត់ដំណឹងនៅឡើយទេ ខណៈប្រតិបត្តិការរុករក កំពុងតែប្រព្រឹត្តទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ