• រុស្ស៉ីនិយាយថា ប្រទេសលោកខាងលិចជាអ្នកទទួលខុសត្រូវចំពោះវិបត្តិគ្រាប់ធញ្ញាជាតិអ៊ុយក្រែន

    (ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ ឧសភា) ថា លោកខាងលិចជាអ្នកទទួលខុសត្រូវចំពោះវិបត្តិស្បៀងអាហារ ដែលកើនឡើងដោយសារតែបញ្ហាដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក ហើយទាមទារឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលុបចោលនូវអ្វីដែលហៅថា ទណ្ឌកម្មខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

    គួរបញ្ជាក់ថា ក្រៅពីការស្លាប់និងការបំផ្លិចបំផ្លាញយ៉ាងច្រើន ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ការប៉ុនប៉ងរបស់បស្ចិមលោក ដើម្បីដាក់រ៉ុស្ស៉ីឱ្យនៅឯកោ តាមរយៈការដាក់ទណ្ឌកម្មនានាបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ជី និងថាមពលកើនឡើងយ៉ាងគំហុក ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

    អង្គការសហប្រជាជាតិដែលនិយាយថា វិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលដើម្បីរំដោះគ្រប់ធញ្ញជាតិរបស់អ៊ុយក្រែន ខណៈមេដឹកនាំលោកខាងលិចបានស្តីបន្ទោសរុស្ស៊ី ចំពោះបិទច្រកសមុទ្រដែលបង្កឲ្យមានវិបត្តិនេះ។

    អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការចោទប្រកាន់ទាំងនោះ ហើយបាននិយាយថា លោកខាងលិចទើប ត្រូវស្តីបន្ទោសចំពោះស្ថានភាពនេះ។

    លោក Peskov បានបន្តថា «ពួកគេ (លោកខាងលិច) ត្រូវតែលុបចោលការសម្រេចចិត្តខុសច្បាប់ទាំងនោះ ដែលហាមឃាត់ការជួលនាវា ហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិ និងអ្វីៗផ្សេងទៀត….ដូច្នេះការផ្គត់ផ្គង់នឹងងើបសន្ទុះឡើងវិញ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ