• ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែឧសភា ឆ្នាំ២០២២។

    ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    * បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖ តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    * នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    * នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ