• ខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ធ្វើឡើងនៅទីក្រុងឌូបៃ

    (ឌូបៃ)៖ ពិតជាមិនធម្មតាមែន ក្នុងឱកាសអបអរសាទរខួបអាពាហ៍ពិពាហ៍រយៈពេល៣ឆ្នាំ របស់តារាចម្រៀងល្បីឈ្មោះប្រចាំក្នុងផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា និងស្វាមី ត្រូវបានប្រារព្ធឡើងយ៉ាងរ៉ូមែនទិច នៅឯប្រទេសអារ៉ាប់រួម ដែលជាប្រទេសមានសក្តានុពលទេចរណ៍ ដ៏ល្បីល្បាញនៅលើពិភពលោក។

    ឱក សុគន្ធកញ្ញា និងស្វាមី ត្រូវបានគេដឹងថា បានធ្វើដំណើរទៅកាន់ទីក្រុង ឌូបៃ កាលពីសប្តាហ៍មុន ដោយបាននាំយកទាំងកូនប្រុសរបស់នាង ដែលមានវ័យជិត៣ឆ្នាំទៅជាមួយផងដែរ។

    នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ ឱក សុគន្ធកញ្ញា គេសង្កេតឃើញថា នាងបានបង្ហោះរូបភាពលក្ខណៈគ្រួសារជាច្រើន បង្ហាញពីទេសភាពដ៏ល្អប្រណិត នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយការចំណាយពេលដ៏មានអត្ថន័យនេះ ត្រូវបានគេដឹងថា គឺដើម្បីអបអរសាទរខួបនៃចំណងស្នេហ៍ រយៈពេល៣ឆ្នាំរបស់នាងជាមួយស្វាមី គឺលោក អ៉ឹង សុខលី។

    អ្នកគាំទ្រ និងមហាជនបានសម្តែងការកោតសរសើរ ចំពោះជោគវាសនារបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានស្វាមីចេះថ្នាក់ថ្នមបមបី ស្រឡាញ់មើលថែរក្សា ផ្តល់ភាពកក់ក្តៅ ប្រកបដោយសុភមង្គល ខណៈដែលជារឿយៗស្វាមីភរិយា ជាអ្នកសិល្បៈមួយគូនេះ តែងតែបង្ហាញនូវរូបភាពស្និទ្ធស្នាលប្រកបដោយស្នាមញញឹម ឲ្យសាធារណៈជនបានដឹងជាហូរហែ។

    គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា និងស្វាមី បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខណៈមកដល់បច្ចុប្បន្ននេះ គឺទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ