• នាយករដ្ឋមន្ត្រីបារាំង លោក Jean Castix លាលែងចេញពីតំណែង

    (បារីស)៖ វិមាន Elysee បាននិយាយថា នៅថ្ងៃចន្ទ (ទី១៦ ឧសភា) នេះថា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castix បានដាក់ពាក្យលាលែងពីតំណែង ទៅកាន់ប្រធានាធិបតី លោក Emmanuel Macron។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

    លោកស្រី Elisabeth Borne ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងនេះជំនួសលោក Castex។

    គួរបញ្ជាក់ថា ការលាលែងតំណែងរបស់ លោក Castex នេះ ត្រូវបានគេមើលឃើញថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី ដែលលោកប្រធានាធិបតី Macron បានរង់ចាំជាយូរមកហើយ។ បន្ទាប់ពីជាប់ឆ្នោតឡើងវិញ លោកបាននិយាយថា ក្រុមគណៈរដ្ឋមន្ត្រីថ្មីរបស់លោកគួរតែច្បាស់លាស់ជាងមុន ជាមួយនឹងរដ្ឋមន្ត្រីកាន់តែតិច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ