• ផ្លូវល្បឿនលឿនខ្សែដំបូងបង្អស់ នៅអាហ្វ្រិកខាងកើត ចាប់ផ្តើមដំណើរការសាកល្បង

    (អាហ្វ្រិក)៖ ថ្ងៃទី១៤ ខែឧសភា ផ្លូវល្បឿន Nairobi នៅកេនយ៉ាបានចាប់ផ្តើមដំណើរការសាកល្បង ដែលជាផ្លូវល្បឿនលឿនខ្សែដំបូងនៅអាហ្វ្រិកខាងត្បូង ដែលសហគ្រាសចិនម៉ៅការសាងសង់។ វាមានប្រវែង២៧,១គីឡូម៉ែត្រ បានតភ្ជាប់ព្រលានយន្តហោះ JomoKenyatta សង្កាត់ធុរកិច្ចកណ្តាលនៃក្រុង Nairobi និងតំបន់ទីស្តីការប្រធានាធិបតីជាដើម ល្បឿនរចនាគឺ៨០គីឡូម៉ែត្រ/ម៉ោង។

    លោក James Macharia រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះស្នាក់នៅ ការអភិវឌ្ឍទីក្រុង និងវិស្វកម្មសាធារណៈកេនយ៉ា បានថ្លែងនៅក្នុងពិធីចាប់ដំណើរការសាកល្បង នៃផ្លូវល្បឿនលឿនថា នេះជាកម្មវិធីជាលក្ខណៈប្រវត្តិសាស្ត្រមួយ កេនយ៉ានិងប្រទេសចិនបន្តរក្សា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ផ្លូវល្បឿនលឿន Nairobi ត្រូវបានដាក់ឱ្យប្រើប្រាស់ អាចបន្ធូបន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង Nairobi យ៉ាងលេខធ្លោ កម្លាំងរស់រវើកនៃការអភិវឌ្ឍទីក្រុង អាចលើកស្ទុយដោយកម្រិតខ្ពស់ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កេនយ៉ា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ