• កម្ពុជាបន្ថែមមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុងហាណូយ

    (ហាណូយ)៖ ក្រុមអត្តពលិកកម្ពុជា បានបន្ថែមមេដាយចំនួន ៦គ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ៥ ។ នេះបើតាមការបញ្ជាក់របស់នាយបេសកកម្ម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

    សម្រាប់មេដាយទទួលបានពីការប្រកួតថ្ងៃនេះ រួមមាន៖

    កីឡាប៉េតង់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាវាយគូបុរស គឺកីឡាករ ថោង ឈឿន និង យឹម សុភ័ណ្ឌ ក្រោយប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ១៣-៨ពិន្ទុ និងមេដាយសំរឹទ្ធ ១ ដណ្ដើមបានពីវិញ្ញាសាវាយគូនារី ដោយកីឡាការិនី នុប ឆលីកា និង ហៀង វិជ្ជនី ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

    កីឡាវូស៊ូ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ដោយកីឡាករ ម៉ៅ មុយចន្ថាឬទ្ធិ វិញ្ញាសាប្រយុទ្ធ (Sanda) ទម្ងន់ ៦០គីឡូក្រាម, កីឡាករ មុំ សាមិត្ដប្រាំពីរកែវ វិញ្ញាសាប្រយុទ្ធ (Sanda) ទម្ងន់ ៥៦គីឡូក្រាម និងកីឡាការិនី ផាត់ ដានី វិញ្ញាសាប្រយុទ្ធ (Sanda) ទម្ងន់ ៥២គីឡូក្រាម ។

    រីឯមេដាយសំរឹទ្ធ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី ម៉ាប់ សុខហួយ លើប្រភេទកីឡាជឺជីតស៊ូ ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គីឡូក្រាម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងពិធីបំពាក់មេដាយកីឡាការិនីវ័យក្មេងរូបនេះ វីរៈកីឡាការិនី ខាន់ ចេសា ក៏បានចូលរួមអបអរសាទរផ្ទាល់ផងដែរ ទោះបីនាងមិនបានប្រកួត ដោយសារបញ្ហាលើសទម្ងន់ក៏ដោយ ។

    សូមបញ្ជាក់ថា គិតល្ងាចថ្ងៃទី១៥ ខែឧសភានេះ កម្ពុជា កំពុងឈរលេខរៀងទី៨ ក្នុងតារាងចំណាយមេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៩គ្រឿង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ